Morata នឹងហោះទៅអង់គ្លេស ក្រោយ Man Utd និយាយថ្លៃត្រូវ
Manchester United បានយល់ព្រមតម្លៃខ្លួន៦៤លានផោន សម្រាប់ខ្សែប្រយុទ្ធ Alvaro Morata ហើយគេនឹងធ្វើដំណើរទៅប្រទេសអង់គ្លេសដើម្បីពិនិត្យសុខភាពនៅថ្ងៃច័ន្ទ។ នេះតាមសេចក្ដីរាយការណ៍ពីប្រទេសអេស្ប៉ាញ។
ការចរចាចង់ទិញ Morata លឿនៗបែបនេះ ដោយសារបិសាចក្រហមចង់ឲ្យគេមកជំនួសតំណែង Zlatan Ibrahimovic ដែលត្រូវក្លឹបមិនបន្តកុងត្រាកាលពីថ្ងៃសុក្រ។ ចំពោះការចង់បាន Antoine Griezmann ពេលនេះ Man Utd កំពុងមិនច្បាស់ ដោយសារ Atletico Madrid ជាប់បម្រាមមិនឲ្យទិញកីឡាករនៅរដូវក្ដៅនេះ ខណៈ Griezmann ក៏មិនទាន់ចង់ចេញពីក្លឹប៕