06/14/17

Southampton បណ្ដេញ​អ្នក​ចាត់​ការ​ទូទៅ​លោក Claude Puel ចេញ​ពី​តំណែង​ក្រោយ​ដឹកនាំ​បាន​តែ​១​រដូវ​កាល​។



Claude Puel
បុរស​សញ្ជាតិ​បារាំង​ត្រូវ​តែងតាំង​ជា​អ្នក​ចាត់​ការ​ទូទៅ​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១៦ គិត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​១​ឆ្នាំ​គត់​ ហើយ​​បាន​នាំ​ក្រុម​រហស្សនាម​ថា​ The Saints បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៨ កាល​ពី​រដូវ​កាល​មុន​នៅ​ Premier League។

ក្រៅ​ពី​នោះ Southampton ក៏​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ League Cup ផង​ដែរ​ ហើយ​វា​ជា​ការ​ឡើង​ទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​ធំ​លើក​ដំបូង​របស់​ពួក​គេ​គិត​ចាប់​ពី​ឆ្នាំ​២០០៣​មក ប៉ុន្តែ​បរាជ័យ​ក្រោម​​ថ្វី​ដៃ Manchester United ៣-២។ យ៉ាង​ណា​ក៏​ដោយ​ កំណត់ត្រា​ចាញ់​១៦​លើក​នៅ​រដូវ​កាល​មុន​ និង​ឈ្នះ​តែ​ម្ដង​គត់​នៅ​៨​ប្រកួត​ចុងក្រោយ​ធ្វើ​ឲ្យ​ក្លឹប​សម្រេច​ចិត្ត​ចែក​ផ្លូវ​ជាមួយ​អ្នក​ចាត់​ការ​វ័យ​៥៥​ឆ្នាំ។

Puel ​ចំណាយ​ពេល​៤​ឆ្នាំ​ដឹកនាំ​ Nice មុន​ពេល​ជំនួស​លោក Ronald Koeman នៅ​ Southampton។ លោក​បាន​ក្លាយ​ជា​អ្នក​ចាត់ការ​ទី​បី​ហើយ​ដែល​ចាកចេញ​ពី​ក្លឹប​អង់គ្លេស​មួយ​នេះ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ចុងក្រោយ​បន្ទាប់​ពី​លោក Mauricio Pochettini និង​លោក Koeman៕



លោក Leonardo Vitorino គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​អះអាង​​ក្រោយ​យក​ឈ្នះ​អាហ្វហ្គានីស្ថាន​យប់​មិញ​នេះ​ថា ​សម្រាប់​ការ​ប៉ះ​វៀតណាម​នា​ប្រកួត​បន្ទាប់​​វគ្គ​ជម្រុះ​​ពាន​រង្វាន់ AFC Asian Cup 2019 ក្រុម​ខ្លួន​ត្រូវ​ប្រយ័ត្ន​ខ្សែ​បម្រើ​កណ្ដាល​ពីរ​រូប​​ឲ្យ​បាន​ខ្ពស់​បំផុត។

លោក Leonardo Vitorino
គ្រូ​បង្វឹក​សញ្ជាតិ​ប្រេស៊ីល​​រូប​នេះ​បាន​ឲ្យ​ដឹង​ថា វៀតណាម ជា​ក្រុម​ខ្លាំង​មួយ​ក្នុង​តំបន់​អាស៊ី​។ ក្រុម​នេះ​មាន​កីឡាករ​ដែល​មាន​ល្បឿន​លឿន និង​បច្ចេកទេស​ខ្ពស់ ហេតុ​នេះ​ការ​ប៉ះ​វៀតណាម​មិន​មែន​ជា​រឿង​ងាយ​ស្រួល​​ឡើយ។
​លោក​បញ្ជាក់​ថា ចំណុច​​ដែល​គួរ​កត់សម្គាល់​ វៀតណាម មាន​ខ្សែ​បម្រើ​កណ្ដាល​ពីរ​រូប​ ដែល​តែង​បង្កើត​ឱកាស​ឲ្យ​មិត្ត​រូប​​ក្រុម​របស់​​គេ​ស្វែង​រក​គ្រាប់​បាល់។ ​​​គ្រូ​បង្វឹក​រូប​នេះ​ជឿ​ថា ការ​ប៉ះ​វៀតណាម​ត្រូវ​ប្រយ័ត្ន​ទៅ​លើ​ខ្សែ​បម្រើ​កណ្ដាល​ពីរ​រូប​នោះ​​ឲ្យ​​មែន​ទែន។
​កម្ពុជា នឹង​ត្រូវ​ទទួល​ក្រុម​វៀតណាម​នា​ថ្ងៃ​ទី៥ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅ​ពហុ​កីឡដ្ឋាន​ជាតិ សម្រាប់​ការ​ប្រកួត​លើក​ទី​៣ ក្នុង​ពូល C ​នៃ​ពាន​រង្វាន់​ខាង​លើ។ ​ឆ្លង​កាត់​ពីរ​ប្រកួត​សន្សំ​ពិន្ទុ​កន្លង​មក​ ពូលC​នេះ​​ប្រទេស​ហ្សកដានី​ស្ថិត​នៅ​លេខ១​ក្នុង​ពូល​មាន៤​ពិន្ទុ ស្រប​ពេល​កម្ពុជា ស្ថិត​នៅ​លេខ២ មាន​៣​ពិន្ទុ ខណៈ​វៀតណាម​នៅ​លេខ៣ មាន​២​ពិន្ទុ​ និង​អាហ្វហ្គានីស្ថាន​ស្ថិត​នៅ​លេខ៤​មាន​១​ពិន្ទុ។ វគ្គ​នេះ​​នឹង​មាន​២​ក្រុម​ឡើង​ទៅ​វគ្គ​បន្ត៕ ​
ប្រភព៖ Sabay News Sports

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.