08/30/18

មុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានសម្តេចហ៊ុនសែន ដែលណាហ្គាវ៉ើលត្រូវប៉ះក្រសួងការពារជាតិ លោក មាស ចាន់ណា ទម្លាយថាលោកពុំទាន់រំពឹងខ្ពស់អំពីការឈ្នះពានឡើយ បើទោះឆ្លងកាត់ក្រុមជើងឯក២០១៦រួច។


លោក មាស ចាន់ណា ថាខ្លួនគោរពក្រុមទាំង៤ដែលឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលសុទ្ធតែជាក្រុមមានគុណភាពខ្ពស់។ ជាមួយគ្នានេះ បើទោះឡើងដល់ផ្តាច់ព្រ័ត្រ ក៏លោកមិនសង្ឃឹមច្រើន គឺមានតែខំរៀបចំក្រុមបន្ថែមទៀតប៉ុណ្ណោះ។
នេះជាការឆ្លើយតបទៅអ្នកគាំទ្រ ដែលលើកឡើងថា ការប្រកួតរវាងណាហ្គាវ៉ើលនិងក្រសួងការពារជាតិ ជាប្រកួតផ្តាច់ព្រ័ត្រត្បិតក្រុមទាំង២មានកម្រិតខ្ពស់ជាង អង្គរថៃហ្គឺ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។


វគ្គពាក់កណ្តាលផ្តាច់ព័ត្រ នឹងប្រកួតនៅថ្ងៃស្អែកនាពហុកីឡដ្ឋានជាតិ ដោយមានផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ BTV ។
ប្រភព៖ FoxsportsAsia

ខ្សែប្រយុទ្ធ តាំង សុភ័ក្ត្រ របស់អង្គរថាយហ្គឺរ ធ្លាប់ជាប់ជម្រើសជាតិកម្ពុជាម្ដង ពេលលោក ប្រាក់ សុវណ្ណារ៉ា កោះហៅរូបគេចូលបញ្ជីសម្រាប់ប្រកួតមិត្តភាពអន្តរជាតិទល់ មីយ៉ាន់ម៉ា កាលពីថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៧។ កាលណោះ សុភ័ក្ត្រ បានចូលលេងជាង២០នាទីក្នុងវគ្គទី២។ 


គិតមកទល់ឥឡូវ កីឡាករមានស្រុកកំណើតនៅគីរីវង់ ខេត្តតាកែវ ខានជាប់ជម្រើសជាតិជិត១ឆ្នាំហើយ។ ទោះបែបនេះក្ដី កីឡាកររូបនេះមិនបាក់ទឹកចិត្តឡើយ ផ្ទុយទៅវិញគេខំប្រឹងបង្កើនការហ្វឹកហាត់រៀងរាល់ថ្ងៃដើម្បីមានឱកាសវិលចូលក្រុមជម្រើសជាតិជាថ្មី ក៏ដូចជាជួយអង្គរថាយហ្គឺរឱ្យបានលទ្ធផលល្អ។


អតីតសមាជិកព្រែកប្រាកីឡាក្នុងឆ្នាំ២០១៤ និយាយថា៖ «ពីមុនខ្ញុំមិនដែលគិតថាខ្ញុំជាប់ជម្រើសជាតិទេ តែតាំងពីបានជាប់លើកដំបូងមក ខ្ញុំតាំងចិត្តខំហាត់បង្កើនសមត្ថភាពឱ្យជាប់ជម្រើសជាតិជាថ្មីហើយប្រឹងឱ្យបានលេងជម្រើស១១នាក់ដំបូងទៀត។ សម្រាប់ខ្ញុំ ជាកីឡាករថ្មី ពេលបានហាត់ក្នុងក្រុមជម្រើសជាតិជាមួយរៀមច្បងលើកដំបូង ខ្ញុំមើលឃើញសមត្ថភាពខ្លួនឯងមិនទាន់ដល់ពួកគាត់ទេ ប៉ុន្តែខ្ញុំខំពង្រឹងសមត្ថភាពជាបន្តបន្ទាប់»។ 


«រាល់ថ្ងៃខ្ញុំខំហាត់ខំលេង មិនថាលើទីលានហ្វឹកហាត់ឬទីលានប្រកួត ខ្ញុំខំដើម្បីក្លិបផងនិងដើម្បីឱកាសជម្រើសជាតិផង។ ទោះខានជាប់ជម្រើសជាតិយូរ តែខ្ញុំមិនបាក់ទឹកចិត្តទេ។ ខ្ញុំខំប្រឹងដើម្បីមានកេរ្តិ៍ឈ្មោះដូចកីឡាករល្បីៗដទៃទៀត»។ 


ខ្សែប្រយុទ្ធអង្គរថាយហ្គឺរដែលនៅក្លិបនេះតាំងពីឆ្នាំ២០១៥ អរគុណលោក ប្រាក់ សុវណ្ណារ៉ា ដែលបានផ្ដល់ឱកាសរំភើបបំផុតក្នុងជីវិតរបស់គេ។ «ខ្ញុំសូមអរគុណលោកគ្រូ ប្រាក់ សុវណ្ណារ៉ា ដែលបានផ្ដល់ឱកាសឱ្យខ្ញុំជាប់ជម្រើសជាតិនិងផ្ដល់បច្ចេកទេសថ្មីៗដល់ខ្ញុំ ហើយខ្ញុំក៏អរគុណដល់បងៗក្នុងក្រុមជម្រើសជាតិដែលបានជួយណែនាំអំពីរបៀបលេងបន្ថែមទៀតដល់ខ្ញុំដែរ»។


គួរដឹងថា សុភ័ក្ត្រ បានតស៊ូជិះកង់ពីវិទ្យាល័យជាស៊ីមសាមគ្គីរាជធានីភ្នំពេញទៅហាត់នៅក្លិបព្រែកប្រាដែលមានចម្ងាយប្រហែល១០គីឡូម៉ែត្រពីផ្ទះរបស់ខ្លួន ព្រោះតែស្រលាញ់បាល់ទាត់។ 


ការតស៊ូបានហុចផលឱ្យគេក្លាយជាកីឡាករនៅក្លិបអាជីពក្នុងក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីគ និងបានជាប់ជម្រើសជាតិកាលពីចុងឆ្នាំមុន។ លោក សុវណ្ណារ៉ា ធ្លាប់សរសើរ សុភ័ក្ត្រ ថាជាកីឡាករមានទេពកោសល្យផ្ទាល់ខ្លួនល្អ និងមានឆន្ទៈប្រឹងប្រែងខ្ពស់ទាំងពេលហ្វឹកហាត់និងពេលប្រកួត៕

អត្ថបទ៖ CNCC 

បើ​តាម​ប្រភព​កៀកកិត​នឹង​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ បង្ហើប​ឲ្យ​ FOX Sports Cambodia ដឹង​ថា បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ ត្រៀម​ប្រកួត​មិត្តភាព​ជាមួយ​​ ម៉ាឡេស៊ី​ នឹង​ចេញ​នៅ​ថ្ងៃ​សុក្រ​ ទី ​៣១​ សីហា ​នេះ​ហើយ​ ក្រោយ​គ្រូ​បង្វឹក​ជនជាតិ​អាហ្សង់ទីន​ Felix Gonzales Dalmas អង្កេត​គុណភាព​កីឡាករ​យ៉ាង​ល្អិតល្អន់​ តាំង​ពី​ថ្ងៃ​ទី​ ០៣ សីហា​មក។​
ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ ថត​រូប​អនុស្សាវរីយ​មុន​ការ​ប្រកួត​
ប្រភព​ដដែល​ឲ្យ​ដឹង​​ថា​ អាច​នឹង​មាន​វត្តមាន​កីឡាករ​ជើង​ថ្មី​មួយ​ចំនួន​​ ហើយ​ក៏​អាច​នឹង​​អវត្តមាន​កីឡាករ​ចាស់​ៗ​មួយ​ចំនួន​ផង​ដែរ​ ដែល​​អាច​នឹង​ធ្វើ​ឲ្យ​ប្រិយមិត្ត​អ្នក​តាមដាន​បាល់ទាត់ជាតិ​​​ភ្ញាក់​ផ្អើល​។​​
លើស​ពី​នេះ​ ប្រភព​ពុំ​បង្ហាញ​អត្តសញ្ញាណ​ខាង​លើ​បន្ថែម​ទៀត​ថា​ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ចាត់ការ​ជប៉ុន​ Keisuke Honda នឹង​ប្រើប្រាស់​រូបមន្ត​ថ្មី​ប្លែក​មួយ​ ដែល​ពុំ​ធ្លាប់​មាន​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ណា​ យក​មក​ប្រើ​ពី​មុន​មក​ឡើយ។​
បែប​ណា​ក្ដី​ នេះ​គ្រាន់​តែ​ជា​ព័ត៌មាន​ក្រៅ​ផ្លូវការណ៍​ ដែល​ក្រុម​ការងារ​ FOX Sports Cambodia ទទួល​បាន​តែ​ប៉ុណ្ណោះ។​ ក្រុម​ការងារ​យើង​​នឹង​ធ្វើ​បច្ចុប្បន្ន​ភាព​ភ្លាម​ៗ​ ទៅ​​តាម​ការ​វិវឌ្ឍ​ចុងក្រោយ​​បង្អស់​ ពី​ព័ត៌មាន​ផ្លូវការណ៍​ជាក់លាក់​នៃ​បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើស​ជាតិ​៕
 ប្រភព៖ Foxsportsasia

គិតមកទល់ថ្ងៃនេះរបួសខ្សែប្រយុទ្ធឆ្នើម​ ចាន់ វឌ្ឍនាកា ពុំទាន់ធូរស្បើយឡើយ ខណៈក្រុមជម្រើសជាតិកាន់តែជិតដល់ថ្ងៃប្រមូលផ្តុំដើម្បីប្រកួតមិត្តភាពតទល់ម៉ាឡេស៊ី នៅថ្ងៃទី១០ ខែកញ្ញាខាងមុខនេះ។

បើគិតគុណភាពកីឡាករខ្មែរបច្ចុប្បន្ន គេឃើញ តាំង សុភ័ក្ត្រ បានបង្ហាញទម្រង់លេងបានល្អជាងគេ ដោយជួយក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានសម្តេច ខណៈសាម៉ីខ្លួនរកគ្រាប់បានស្ទើរគ្រប់ការប្រកួត។ ដូច្នេះបើគ្រូបង្គោល ត្រូវការកីឡាករដែលរឹងមាំ និងរត់បានច្រើនលើទីលានគេមានភាគរយខ្ពស់ក្នុងការចូលលេង។
ចំពោះ វឌ្ឍនាកា គេបានរបួសជើងតាំងពីប៉ះជម្រើសលីគជប៉ុន ហើយអវត្តមាននៅប្រកួតសំខាន់ៗជាច្រើនជាមួយបឹងកេត។ គ្រូបង្គោលហៅសុជាតិ ថារបួសគេទើបជារសះស្បើយបាន៧០% ហើយត្រូវការពេលវេលាបន្ថែមដើម្បីរឹងមាំឡើងវិញ។
ក្រុមជម្រើសជាតិ នឹងប្រកួតមិត្តភាពលើកដំបូង តទល់ម៉ាឡេស៊ីនាថ្ងៃទី១០ ខែកញ្ញា បន្ទាប់ពីបានតែងតាំង Honda ជាអ្នកចាត់ការទូទៅ។

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.