ទម្រង់លេងណា សមរម្យបំផុតសម្រាប់ក្រុមជម្រើសជាតិកម្ពុជា?

នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ក្រុមជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពទី១ក្រោមវត្តមានក្រុមគ្រូបង្វឹកថ្មី ជាមួយម៉ាឡេស៊ី ដើម្បីពិនិត្យសមត្ថភាពកីឡាករត្រៀម Suzuki Cup ។
អ្នកគាំទ្ររាប់ម៉ឺននាក់ពិតជារង់ចាំមើល ការរៀបចំរបស់ក្រុម Keisuke Honda ថានឹងកែប្រែទម្រង់លេងកម្ពុជាយ៉ាងដូចម្តេច? FOX Sports Cambodia សូមជូនវិភាគមួយចំនួនដែលកម្ពុជា គួរតែលេងប្រព័ន្ធ ៤-៤-២។
ប្រព័ន្ធការពារខាងក្រោមរបស់កម្ពុជា មានសមាជិកថ្មីខ្លះចូលរួម ដែលធ្វើយ៉ាងណាត្រូវពង្រឹងពួកគេបន្ថែម ជាពិសេសគឺបាល់ក្រោយខ្នង និងបាល់ទី២។ ក្នុងនោះ៤នាក់នេះអាចជា ហុងផេង ឈិនឈឿន ឆេងម៉េង និងសឿយវិសាល។ កាលៈទេសៈនេះ កម្ពុជាគួរមានបម្រើការពារមួយហោចណាស់គឺ ធារី ចន្ថាប៊ីន ដែលទម្លាក់ខ្លួនមកជួយបំពេញចំណុចខ្វះខាតពេលខ្សែការពារស្លាបទាំងសងខាងធ្វើការខ្លាំង។
នៅតំបន់បម្រើ ជាកន្លែងសំបូរកីឡាករល្អជាងគេបំផុត។ ៤នាក់នោះអាចជា ទិត្យឌីណា គួចសុកុម្ភៈ ធារីចន្ថាប៊ីន និងស៊ូហាណា។ ធារី និង កុម្ភៈ តែងតែចុះជួយដល់ខាងក្រោមបានល្អបំផុត ដូច្នេះពួកគេនឹងធ្វើឲ្យប្រព័ន្ធការពារកាន់តែរឹងមាំ។ នៅពេលមានបាល់ប្រយុទ្ធ ទិត្យឌីណា និង ស៊ូហាណា តែងចល័តទីតាំងនិងប្តូរខាងលេងបានលឿន ដែលជាផលល្អក្នុងការបញ្ជូនបាល់ទៅស្លាបទាំងសងខាង លើកចូលឲ្យខ្សែប្រយុទ្ធចាំបញ្ចប់ទី។
នៅតំបន់ប្រយុទ្ធ គួរតែមាន ចាន់ វឌ្ឍនាកា ប៉ុន្តែអវត្តមានរបស់គេនឹងធ្វើឲ្យ ប្រាក់ មុន្នីឧត្តម និង កែវសុខផេង ព្យាយាមជាងមុន។ ពួកគេក៏មានគុណភាពបញ្ចប់ទីបានល្អ ប៉ុន្តែប្រសិនបើគ្រូចង់ប្រើកម្លាំងខ្លាំងនៅវគ្គទី១ រឹង ប៊ុនហៀង នឹងក្លាយជាម្នាក់ក្នុងចំណោមគេទាំង២។
ខាងលើនេះគ្រាន់តែការវិភាគប៉ុណ្ណោះ ចំពោះទម្រង់លេងជាក់ស្តែងគឺនៅលើការរៀបចំរបស់ Honda ដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ ដែលនឹងបង្ហាញនៅថ្ងៃប្រកួត។
ប្រភព៖ FoxsportsAsia



/5b8fd06019c43_1536151620_large.jpg)
/5b8fd05c7b873_1536151620_large.png)
/5b8fd05d8f1b3_1536151620_large.png)




