Morata នឹង​ហោះ​ទៅ​អង់គ្លេស​ ក្រោយ Man Utd និយាយ​ថ្លៃ​ត្រូវ

Manchester United បាន​យល់​ព្រម​តម្លៃ​ខ្លួន​៦៤​លាន​ផោន សម្រាប់​ខ្សែ​​ប្រយុទ្ធ  Alvaro Morata ហើយ​គេ​នឹង​​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អង់គ្លេស​ដើម្បី​ពិនិត្យ​សុខភាព​នៅ​ថ្ងៃ​ច័ន្ទ។ នេះ​តាម​សេចក្ដី​រាយការណ៍​ពី​ប្រទេស​អេស្ប៉ាញ។


ការ​ចរចា​​ចង់​ទិញ Morata លឿន​ៗ​បែប​នេះ ដោយ​សារ​​បិសាច​ក្រហម​​ចង់​ឲ្យ​គេ​មក​ជំនួស​តំណែង  Zlatan Ibrahimovic ដែល​ត្រូវ​ក្លឹប​មិន​បន្ត​កុងត្រា​កាល​ពី​ថ្ងៃ​សុក្រ។ ចំពោះ​ការ​ចង់​បាន  Antoine Griezmann  ពេល​នេះ Man Utd កំពុង​មិន​ច្បាស់ ដោយ​សារ​  Atletico Madrid ជាប់​បម្រាម​មិន​ឲ្យ​ទិញ​កីឡាករ​នៅ​រដូវ​ក្ដៅ​នេះ ខណៈ Griezmann ក៏​មិន​ទាន់​ចង់​ចេញ​ពី​ក្លឹប៕ ​
ពាក្យទាក់ទង​ ៖ , ,

Post a Comment

[disqus][facebook][blogger]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.