08/29/18

ខ្សែប្រយុទ្ធក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង និងក្រុមមាន់ខ្នាយមាស Tottenham Hotspur នៅមានក្តីសង្ឃឹម អាចគេចចេញពីកាតព្វកិច្ចបម្រើកងទ័ពបាន ប្រសិនបើគេអាចរកមេដាយមាសឲ្យក្រុមជម្រើសជាតិ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) ឆ្នាំ ២០១៨ ដែលកំពុងធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី។ លទ្ធផល ថាតើ Son-min-Heung អាចធ្វើបានឬអត់ នឹងត្រូវបង្ហាញឲ្យឃើញ ពេលជម្រើសជាតិកូរ៉េខាងត្បូង ប្រកួតវគ្គផ្តាច់ព្រ័ត្រ ជាមួយជប៉ុន នៅថ្ងៃទី ១ខែកញ្ញាខាងមុខ ក្នុងកីឡដ្ឋាន Pakansari លើទឹកដីឥណ្ឌូនេស៊ី។

កាលពីថ្ងៃទី ២៩សីហា ឆ្នាំ ២០១៨ ក្នុងវិញ្ញាសាបាល់ទាត់យុវជន​អាយុក្រោម ២៣ឆ្នាំ U-២៣ (ប៉ុន្តែក្នុងនោះមានអនុញ្ញាតឲ្យលាយកីឡាករឈុតធំ ៣នាក់) គឺ កូរ៉េខាងត្បូង បានប្រកួតឈ្នះលើក្រុមជម្រើសជាតិវៀតណាម ដោយលទ្ធផល ៣ទល់នឹង១។ ចំណែកជប៉ុនវិញ បានប្រកួតឈ្នះ អារ៉ាប់រួម (UAE) ទាំងលំបាកលំបិន ដោយលទ្ធផល ១ទល់នឹង០។ លទ្ធផលនៅថ្ងៃទី ២៩សីហា បានស្តែងឲ្យឃើញថា នៅថ្ងៃទី ១ខែកញ្ញាខាងមុខ ជប៉ុន នឹងត្រូវប្រកួតជាមួយកូរ៉េខាងត្បូង ដណ្តើមមេដាយមាស ហើយវៀតណាម ត្រូវប្រកួតជាមួយអារ៉ាប់រួម ដណ្តើមមេដាយសំរិទ្ធ។


Son Heung Min ពេលប៉ះវៀតណាម​វគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រនៅកីឡាអាស៊ី

ដូច្នេះមានន័យថា ប្រសិនបើ Son-min-Heung អាចជួយជម្រើសជាតិខ្លួន ឲ្យទទួលបានមេដាយមាស រូបគេផ្ទាល់នឹងអាចជៀសផុតពីកាតព្វកិច្ចចូលបម្រើកងទ័ព។ សូមបញ្ជាក់ថា តាមច្បាប់របស់កូរ៉េខាងត្បូង «បុរសដែលមានកាយសម្បទារល្អ មានអាយុចន្លោះពី ១៨ ដល់ ៣៥ឆ្នាំ ត្រូវតម្រូវឲ្យចូលបម្រើកងទ័ពជាតិ យ៉ាងតិច ២១ខែ។» ប៉ុន្តែក្រសួងការពារជាតិកូរ៉េខាងត្បូង ទើបបានសន្យាថា នឹងកាត់បន្ថយរយៈពេលនៃការមកបម្រើកងទ័ព នៅត្រឹម ១៨ខែវិញ នៅឆ្នាំ ២០២០។ យ៉ាងមិញ ច្បាប់នេះ ត្រូវបានលើកលែង សម្រាប់អត្តពលិក ឬ តារាល្បីដែល ដែលអាចរកកិត្តិយសជូនជាតិមាតុភូមិបាន តួយ៉ាងដូចជាសម្រាប់អត្តពលិក គឺទាល់តែបានឈ្នះមេដាយមាស ពីព្រឹត្តិការណ៍កីឡាអូឡាំពិក ឬ កីឡាថ្នាក់ទ្វីប Asian Games ជាដើម។
សូមរម្លឹកជូនថា កូរ៉េខាងត្បូង គឺជាម្ចាស់មេដាយមាសការប្រកួតកីឡាអាស៊ី លើកទី ១៧ កាលពីឆ្នាំ ២០១៤ ដែលកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែកាលណោះ Son-min-Heung មិនបានចូលរួមជាមួយក្រុមជម្រើសជាតិនោះទេ ដោយសារតែក្លឹបចាស់របស់គេ គឺក្លឹប Bayern Leverkusen បដិសេធដាច់ខាតមិនឲ្យគាត់អវត្តមានពីក្របខណ្ឌ Bundesliga។ ប៉ុន្តែសម្រាប់លើកទី ១៨នេះ Son-min Heung បានទទួលការជ្រោមជ្រែងពីក្លឹប Tottenham ឲ្យគាត់ចូលរួមដណ្តើមមេដាយមាស ខណៈក្លឹបតែបានចុះកុងត្រាបន្តជាមួយ Son រហូតដល់ឆ្នាំ ២០២៣៕
ប្រភព៖ Foxsportsasia


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​វៀតណាម​អាយុ​ក្រោម​២៣ឆ្នាំ (U23) វៀតណាម បានប្រកួតចាញ់ក្រុម U23 កូរ៉េខាងត្បូង ដោយលទ្ធផល ៣-១ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ វិញ្ញាសាបាល់ទាត់បុរស ព្រឹត្តិការណ៍កីឡាអាស៊ី ឬ Asian Games ឆ្នាំ២០១៨ នៅល្ងាចថ្ងៃទី២៩ ខែសីហានេះ។
វៀតណាម អស់ឱកាសក្នុងការដណ្ដើមមេដាយមាស ឬ មេដាយប្រាក់ ហើយ ប៉ុន្តែនៅមានឱកាសយកមេដាយសំរឹទ្ធ។ វៀតណាម នឹងត្រូវប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ជាមួយក្រុម U23 ជប៉ុន ឬ U23 អារ៉ាប់រួមដែលត្រូវធ្វើការប្រកួតនៅយប់នេះ។ យ៉ាងណាក៏ដោយ ​នេះជាកំណត់ត្រាដ៏ល្អមួយរបស់ក្រុមវៀតណាម ដែលអាចឡើងមកដល់វគ្គ៤ក្រុមចុងក្រោយ ​Asian Games ដែលខ្លួនខកខាន៥៦ឆ្នាំមកហើយ។ វៀតណាមឡើងដល់វគ្គនេះតែម្ដងគត់ កាលពីឆ្នាំ​១៩៦២។
ក្នុងការប្រកួតដែលបញ្ចប់នៅមុននេះបន្តិច កូរ៉េខាងត្បូង បានធ្វើការនាំមុខ វៀតណាម តាំងពីនាទី៧ ដោយកីឡាករវ័យ២០ឆ្នាំ Seung Woo Lee ជាខ្សែប្រយុទ្ធមកពីក្លឹប Verona នៅអ៊ីតាលី។ បន្ទាប់មកបន្តនាំមុខគ្រាប់ទី២ ដោយខ្សែប្រយុទ្ធ Ui-Jo Hwang នៅនាទី២៨ មុនបញ្ចប់តង់ទី១។ បាន១០នាទីក្នុងតង់ទី២ ខ្សែប្រយុទ្ធ Seung Woo lee បន្ថែមគ្រាប់ទី៣ឲ្យកូរ៉េខាងត្បូង មុនកីឡាករ Tran Minh Vuong អាចរកគ្រាប់បំបែកពងមាន់ឲ្យ វៀតណាម នៅនាទី៧០ ៕
Highlight រវាង U23 វៀតណាម និង U23 កូរ៉េខាងត្បូង

ប្រភព៖ ខ្លីៗ


អ្នកចាំទីឆ្នើម ហែម ស៊ីម៉ៃ បានអំពាវនាវឲ្យមានការលើកទឹកចិត្តបន្ថែម សម្រាប់ក្រុមអង្គរថៃហ្គឺរបស់ខ្លួនពិសេសប្រជាជននៅខេត្តសៀមរាប មុនប៉ះអគ្គស្នងការដ្ឋាននគរបាលជាតិ នៅវគ្គ៤ក្រុមចុងក្រោយពានសម្តេចហ៊ុនសែន នាថ្ងៃទី០២ ខែកញ្ញាខាងមុខ។
ស៊ីម៉ៃ បានសរសេរលើបណ្តាញសង្គមយ៉ាងដូច្នេះ៖ « សូមជំរាបដល់បងប្អូនអ្នកខេត្តសៀមរាបនឹងអ្នកគាំទ្រក្រុម អង្គរថាយហឺ្គរ ទាំងអស់អោយបានដឹងថាទោះជាពួកខ្ញុំមកពីទីកន្លែងផ្សេងៗគ្នាក៏ពិតមែនពួកខ្ញុំជាក្រុមកីឡាបាល់ទាត់តំណាងអោយខេត្តសៀមរាប។
សូមពាក្យជូនពរពួកខ្ញុំមា្នក់មួយមកដេីម្បីជាកំលាំងចិត្តនៅថ្ងៃទី២វគ្គ៤ក្រុមចុង HSC 2018 »។
នេះជាឆ្នាំដំបូងដែលអង្គរថៃហ្គឺឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈសមាជិកខ្មែរមួយចំនួនដូចជា ពៅ ភារឹទ្ធិ តាំង សុភក្ត្រិ ឈុង ប៊ុនណាត និងថន សីហា សុទ្ធតែវិវត្តខ្លួនគួរឲ្យកត់សម្គាល់ ពិសេសពួកគេបង្ហាញមហិច្ឆតាចង់ជាប់ជម្រើសជាតិ ក្រោមការដឹកនាំរបស់គ្រូថ្មី។
គួរបញ្ជាក់ថា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានសម្តេច នឹងធ្វើឡើងតែ១ជើងនៅពហុកីឡដ្ឋានជាតិ។ ក្រុមដែលឈ្នះ នឹងឡើងទៅប៉ះគ្នានៅសប្តាហ៍បន្ទាប់ដើម្បីយកជើងឯក។
ប្រភព៖​ FoxsportsAsia



ឆ្លើយតបទៅនឹងសំណួរថាតើមានការព្រួយបារម្ភខ្លះចំពោះកៅអីជម្រើសជាតិកម្ពុជា ខណៈព្រះខ័នរាជស្វាយរៀង ហាក់ទទួលបានលទ្ធផលមិនសូវល្អ ខ្សែការពារ សឿយ វិសាល អះអាងមិនហ៊ានសន្យាឡើយ តែថា គេនៅតែខិតខំប្រឹងប្រែងជារៀងរាល់ថ្ងៃ។


ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលស្ថិតក្រោមការដឹកនាំពីអ្នកចាត់ការថ្មី Keisuke Honda ទំនងប្រកាសបញ្ជីឈ្មោះនៅសប្ដាហ៍ក្រោយ ត្រៀមជំនួបមិត្តភាពអន្តរជាតិជាមួយម៉ាឡេស៊ី នៅថ្ងៃទី១០ ខែកញ្ញា នៅរាជធានីភ្នំពេញ។


អតីតសមាជិកអាស៊ីអឺរ៉ុបយូណាយធីតឲ្យដឹងបែបនេះ ៖ "ជម្រើសជាតិធម្មតាទេ យើងពិបាកគិតដែរគ្រូថ្មីអ៊ីចឹង យើងពិបាកស្មានទុកមុន។ យើងគិតថា គ្រូថ្មីអត់សូវហ៊ានសន្និដ្ឋាន តែយើងនៅតែប្រឹងប្រែងខ្លួនឯង"។


ប៉ុន្មានឆ្នាំចុងក្រោយនេះ សឿយ វិសាល តែងតែទទួលការកោះហៅចូលក្រុមជម្រើសជាតិ និង បានក្លាយជាកម្លាំងស្នូលមួយរូបនៅជម្រើស១១នាក់ដំបូង។ 


ដោយឡែក ព្រះខ័នរាជស្វាយរៀង បច្ចុប្បន្នស្ថិតនៅលំដាប់ទី៦ ដោយឈ្នះ៧ និង ចាញ់៩ ស្មើ៣ អស់ឱកាសទាំង Metfone Cambodian League និង ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕

អត្ថបទៈ CNCC 


នៅ​សល់​ពុំ​ដល់​ ២សប្ដាហ៍​ទៀត​ទេ​ ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​របស់​ Keisuke Honda នឹង​ចូល​មក​ដល់​ហើយ​។​ បែប​ណា​ក្ដី​ ដំណាក់កាល​នេះ​ជា​ពេល​វេលា​ដ៏​តានតឹង​សម្រាប់​គ្រូ​បង្វឹក​ជនជាតិ​អាហ្សង់ទីន​ Felix Gonzales Dalmas ក្នុង​ការ​សម្រេចចិត្ត​ជ្រើស​យក​កីឡាករ​ឆ្នើម​ៗ​ចូល​ក្រុម​ជម្រើស​ជាតិ។​
សម្រាប់​ថ្ងៃ​នេះ​ FOX Sports Cambodia សូម​បង្ហាញ​ទស្សនៈ​មួយ​ចំនួន​ ពាក់ព័ន្ធ​អ្នក​ចាំទី​ក្រសួង​ការពារ​ជាតិ​ អ៊ុំ​ វិចិត្រ​ ដោយ​លើក​យក​ចំនុច​សំខាន់​៤​យ៉ាង​ ដែល​ដៃ​ស្ដាំ​របស់​ Keisuke Honda គួរ​ពិចារណា​​កោះ​ហៅ​គេ​ចូល​ក្រុម​ជម្រើស​ជាតិ​ជា​ថ្មី​ ក្រោយ​ខកខាន​ជាង​៣​ឆ្នាំ​មក​ហើយ។​
អ៊ុំ វិចិត្រ​ ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​ កាល​ពី​ខែ​មិថុនា (រូបភាព៖ CNCC)
១​- កំណត់ត្រា​ល្អ​ក្នុ​ងលីគ​កំពូល​ ២០១៨​
ក្រោយ​ទទួល​បាន​ឱកាស​បង្ហាញ​ខ្លួន​ក្នុង​ជម្រើស​ ១១​នាក់​ដំបូង​ ពី​គ្រូ​បង្វឹក​ ភា សុភក្ត្រា​ អ្នក​ចាំទី​វ័យ ​២៥ឆ្នាំ​រូប​នេះ​ បង្កើត​បានកំណត់ត្រា​ដ៏​ល្អ​មួយ​ ពោល​​ការ​បង្ហាញ​ខ្លួន​ ១២​ប្រកួត​ក្នុង​លីគ​កំពូល​ គេ​បាន​ជួយ​ក្រុម​រក​លទ្ធផល​ឈ្នះ​ ១០ ស្មើ​ ២​ ពុំ​ដែល​ចាញ់​​ ថែម​ទាំង​រក្សា​សំណាញ់​ទី​មិន​ឲ្យ​គូ​ប្រកួត​ទាត់​ចូល​សោះ​ ៥​ប្រកួត​ ហើយ​សរុប​គ្រាប់​បាល់​ទាត់​បញ្ចូល​ទី​ពី​ក្រុម​គូ​ប្រជែង​មាន​ត្រឹម​ ១០​គ្រាប់​ប៉ុណ្ណោះ​។​
បន្ថែម​លើ​នេះ​ វិចិត្រ​ បាន​បង្ហើប​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា​ គេ​ចង់​រក្សា​កំណត់ត្រា​មិន​ចាញ់​សោះ​ ខណៈ​លីគ​កំពូល​សល់​ត្រឹម ​៣​ប្រកួត​ទៀត​ប៉ុណ្ណោះ។​
២​- កំណត់​ត្រា​ក្នុង​ក្រុម​ជម្រើស​ជាតិ​   
អ្នក​ចាំទី​មាន​ឪពុក​ម្ដាយ​សុទ្ធ​តែ​ជា​អ្នក​កីឡា​ម្នាក់​នេះ​ ធ្លាប់​ជាប់​ជម្រើស​ជាតិ U19​ តាំង​ពី​ឆ្នាំ​ ២០១១​មក​ម្ល៉េះ ដោយ​ជួយ​ក្រុម​រក​លទ្ធផល​ឈ្នះ ​១​ ស្មើ ២​ ចាញ់​ ១ នា​គ្រា​នោះ​។​ មួយ​ឆ្នាំបន្ទាប់​ រូ​បគេ​ត្រូវ​គ្រូ​បង្វឹក​ក្រុម​ធំ​កោះ​ហៅ​ឲ្យ​ចូលរួម​ ហើយ​បង្ហាញ​ខ្លួន​បាន ​២​ប្រកួត​ តទល់​ប៊្រុយណេ​ និង​ មីយ៉ាន់ម៉ា។​ ដោយ​ឡែក​ក្នុង​ឆ្នាំ​ ២០១៤​ ត្រូវ​បាន​គ្រូ​បង្វឹក​ Lee Tae Hoon ផ្ដល់​ឱកាស​ឲ្យ​ចូលរួម​ក្នុង​ក្រុម​ U21 បង្ហាញ​ខ្លួន​បាន​ ៤​ប្រកួត​ទល់​នឹង​ ប៊្រុយណេ​ ម៉ាឡេស៊ី​ ឥណ្ឌូនេស៊ី​ និង​ វៀតណាម។​
ជា​អកុសល​ ក្រោយ​បញ្ចប់​បេសកកម្ម​ជាមួយ​ U21 បង​ប្រុស​បង្កើត​អ្នក​ចាំ​ទី​ អ៊ុំ សេរីរ័ត្ន​ ត្រូវ​ញាំញី​ដោយ​របួស​ឆ្អឹង​ដៃ​ អាក់ខាន​បង្ហាញ​ខ្លួន​លើ​ទីលាន​អស់​ពេល​ជាង ​២​ឆ្នាំ​ ទម្រាំ​គ្រូ​បង្វឹក​ Lee Tae Hoon កោះ​ហៅ​ចូល​បញ្ជី​បឋមក្នុង​ជម្រើស​ជាតិ​ក្រុម​ធំ​ ​តែ​ពុំ​បាន​ចេញ​ទៅ​ប្រកួត​ព្រឹត្តិការណ៍ AFF Suzuki Cup 2016 ឡើយ​ ដោយសារ​របួស​ដៃ​រើ​ឈឺ​ឡើង​វិញ ហើយ​ត្រូវ​បាត់​មុខ​ពី​ក្រុម​ជម្រើស​ជាតិ​រហូត​ដល់​បច្ចុប្បន្ន។​​
អ៊ុំ​ វិចិត្រ​ អំឡុង​ការ​ប្រមូល​ផ្ដុំ​ជម្រើស​ជាតិ​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៦​កន្លង​ទៅ​ (រូបភាព៖ កឹម សុវណ្ណា)
៣-​ អត្តចរឹត​ និង​ វិន័យ
អ៊ុំ​ វិចិត្រ​ ត្រូវ​បាន​ពិភព​កីឡាករ​អាជីព​ និង​ អ្នក​គាំទ្រ​បាល់ទាត់​ជាតិ​ ផ្ដល់​ការ​គោរព​ ហើយ​ចាត់​ទុក​ជា​កីឡាករ​មាន​អត្តចរឹត​ប្រពៃ​មួយ​រូប។​ គេ​ហាក់​ចូលចិត្ត​លេង​សើច​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ ធ្វើ​ឲ្យ​អ្នក​ជុំវិញ​ខ្លួន​រីករាយ​ ប៉ុន្តែ​ម៉ឺងម៉ាត់​ខ្លាំង​ក្នុង​ការ​ហ្វឹកហាត់​ ពេល​ប្រកួត និង​ ពេល​បំពេញ​កិច្ចការ​ផ្សេង​ៗ។​
ចំណែក​កត្តា​វិន័យ​វិញ​ អ្នក​ចាំទី​រូប​នេះ​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ធ្វើ​បាន​ខ្ជាប់ខ្ជួន​ទាំង​នៅ​ក្នុង​ទីលាន​ និង​ ក្រៅ​ទីលាន​។​ យើង​អាច​សង្កេត​បាន​តាម​រយៈ​ការ​ស្ដារ​សមត្ថភាព​របស់​គេ​ ក្នុង​រយៈពេល​ព្យាបាល​របួស​ជាង​ ៣​ឆ្នាំ ដោយ​ព្យាយាម​ហ្វឹកហាត់​ផ្ទាល់​ខ្លួន​ តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​។​ លើស​ពី​នេះ​ ​គេ​បាន​ដាក់​កំហិត​ខ្លួន​ឯង​លើ​ការ​សិក្សា​ភាសា​ថៃ​ ហើយ​​​បច្ចុប្បន្ន​គេ​អាច​និយាយ​បាន​យ៉ាង​ស្ទាត់។​ ផ្ទុយ​ទៅ​វិញ​ កីឡាករ​មួយ​ចំនួន​នៅ​កម្ពុជា​ ប្រហែល​ជា​បោះបង់​អាជីព​បាត់​ទៅ​ហើយ​ ប្រសិន​ជួប​បញ្ហា​ដូច​គេ​។​
អ៊ុំ​ វិចិត្រ​ ថត​រូប​អនុស្សាវរីយ​ក្នុង​វគ្គ​ AFC Goalkeeping Coaching Tutors’ Course កាល​​ខែ​កញ្ញា​ ឆ្នាំ​ ២០១៧
 ៤-​ ធ្លាប់​ឆ្លង​កាត់​វគ្គ​គ្រូ​បង្វឹក​អ្នក​ចាំទី​កម្រិត​ AFC
អំឡុង​ពេល​សម្រាក​ព្យាបាល​របួស​ អ៊ុំ​ វិចិត្រ​ ទទួល​បាន​ឱកាស​ពី​ថ្នាក់​ដឹក​នាំ​ក្លឹប​ និង​ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ ឲ្យ​ចូលរួម​វគ្គ​ AFC Goalkeeping Coaching Tutors’ Course កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា​ ឆ្នាំ​ ២០១៧​ នៅ​ប្រទេស​ម៉ាឡេស៊ី។​ បើ​ទោះ​វា​ផ្ដោត​ទៅ​លើ​គ្រូ​បង្វឹក​ តែ​វគ្គ​នេះ​ផ្ដល់​សារប្រយោជន៍​យ៉ាង​សម្បើម​ដល់​រូប​គេ​ ក៏​ព្រោះ​បាន​ពន្យល់​លម្អិត​ទៅ​លើ​យុទ្ធសាស្ត្រ​ក្រុម​ ពិសេស​ទំនាក់ទំនង​រវាង​អ្នក​ចាំទី​ ទៅ​កីឡាករ​លេង​ខាង​លើ​ ជំហរ​អ្នក​ចាំទី​ធៀប​នឹង​ស្ថានភាព​បាល់​ ការ​វាយ​បក​រហ័ស​ និង​ ជំនាញ​កម្រិត​ខ្ពស់​ផ្សេង​ៗ​ជា​ច្រើន​ទៀត។​
ទាំង​នេះ​សុទ្ធ​តែ​ជា​ការ​យល់​ឃើញ​របស់​ FOX Sports Cambodia ពាក់ព័ន្ធ​គុណសម្បត្តិ​ក្នុង​ការ​វិល​ត្រលប់​ទៅ​ក្រុម​ជម្រើស​ជាតិ​ជា​ថ្មី​របស់​អ្នក​ចាំទី​ អ៊ុំ វិចិត្រ ក្រោយ​បាត់​មុខ​ជិត​ ៤​ឆ្នាំ​មក​ហើយ។​
ចុះ​ប្រិយមិត្ត​វិញ​ យល់​យ៉ាង​ណា​ចំពោះ​សមត្ថភាព​កីឡាករ​រូប​នេះ?​

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.