ទម្រង់លេងថ្មីរបស់កម្ពុជាពិតជាមិនធម្មតា នេះជាសម្តីគ្រូម៉ាឡេស៊ី
គ្រូបង្វឹករបស់ក្រុមម៉ាឡេស៊ីលោក Tan Cheng បានសរសើរទម្រង់លេងថ្មីរបស់កម្ពុជាក្រោមការដឹកនាំរបស់គ្រូថ្មីគឺលោក ហុងដា បើទោះបីជាពួកគេយកឈ្នះកម្ពុជា ៣-១ ក៏ដោយ។







លោក Tan បានបន្តរទៀតថា ពួកគេនឹងពិបាកទប់ទល់នឹងកម្ពុជានា ការប្រកួត Suzuki Cup 2018 ខាងមុខនេះ ដោយសារទម្រង់លេងថ្មីរបស់គ្រូបង្វឹកកម្ពុជាគឺលោក ហុងដា ។ ចំណែកឯការប្រកួតយប់មិញនេះលោកយល់ឃើញថាល្អ ប៉ុន្តែមានចំណុចខ្វះខាតខ្លះដែលកីឡាកររបស់កម្ពុជាមិនទាន់ស្របតាមការចង់បានរបស់ ហុងដា ទាំងស្រុងនៅឡើយ។
សម្រាប់ជំនួបនៅ Suzuki Cup កម្ពុជាស្ថិតនៅពូល A ជាមួយម៉ាឡេស៊ី វៀតណាម មីយ៉ាន់ម៉ា និងឡាវ ដែលការប្រកួត នឹងចាប់ផ្ដើមថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ៕





រូបភាព៖ FFC, Sabay Sports























