08/28/18


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា នឹង​​​ប្រកួត​មិត្តភាពអន្តរជាតិ​​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី​ នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច។

Honda ពេល​ចែក​រំលែក​បទ​ពិសោធ​ដល់​ក្មេង​ៗ​កម្ពុជា​កន្លង​មក
ជំនួប​មិត្ត​ភាព​អន្តរជាតិ​នេះ​គឺ​ជា​ការ​ដឹក​នាំ​ដំបូង​ Keisuke Honda និង​​ជា​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ដំបូង​របស់​កម្ពុជា​ក្នុង​ការ​ត្រៀម​ខ្លួនសម្រាប់​ពាន​រង្វាន់​ធំ​​ Suzuki Cup 2018 ខាង​មុខ​​។ ទាក់​ទង​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​នេះ​ Sabay សូម​លើក​យក​​ ៤ ចំណុច​ថ្មី​ក្រោម​ការ​ដឹក​នាំ​​ក្នុង​នាម​ជា​គ្រូ​បង្វឹក​ដំបូង​របស់​ Honda ។
១-​រថយន្ត​ថ្មី៖ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​កំពុង​​រៀបចំ​រថយន្ត​​ថ្មី​ដែល​តុប​តែង​លលម្អ​​យ៉ាង​ស្អាត​សម្រាប់​​ដឹក​ក្រុម​កីឡាករ​ជម្រើស​ជាតិ​​។ ​ ​
២-​​បន្ទប់​ផ្លាស់ប្ដូរ​សំលៀកបំពាក់ ៖ សម្រាប់​បន្ទប់​ផ្លាស់ប្ដូរ​សំលៀកបំពាក់​នេះ​ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា កំពុង​ជួសជុល​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​រួចរាល់​មុន​ការ​ប្រកួត​រវាង​​កម្ពុជា និង​ម៉ាឡេស៊ី​។
៣-ឯកសណ្ឋាន​ថ្មី ​៖ ក្រុម​ជម្រើស​ជាតិ​​កម្ពុជា​អាច​នឹង​ប្រើ​ឯកសណ្ឋាន​ថ្មី​សម្រាប់​ការ​ប្រកួត​មិត្តភាព​នា​ពេល​ខាង​មុខ ​និង​ពាន​រង្វាន់ Suzuki Cup 2018 ។​​ ឯកសណ្ឋាន​ថ្មី​របស់​ក្រុម​ជម្រើស​ជាតិ ​នឹង​ប្រើ​ពណ៌​ខៀវ​ដដែល ប៉ុន្តែ​លាយ​ក្រឡា​ត្រីកោណ​ខ្មៅ​។
៤-​ការ​​ដេញ​ថ្លៃ​ផ្សាយ​ផ្ទាល់៖ សហព័ន្ធ​​កីឡា​បាល់ទាត់​កម្ពុជា​បាន​​រៀប​ចំ​ពិធី​ដេញ​ថ្លៃ​សម្រាប់​ការ​ផ្សាយ​ផ្ទាល់​នៃ​​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ជា​មួយ​ម៉ាឡេស៊ី និង​សិង្ហបុរី។ លទ្ធផល​បង្ហាញ​ថា ទូរទស្សន៍​ BTV ឈ្នះ​ក្នុង​ការ​ដេញ​ថ្លៃ​ដើម្បី​ផ្សាយ​ផ្ទាល់​នេះ។
ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​នឹង​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​នៅ​ថ្ងៃ​ទី​៣ ​ខែ​កញ្ញា ​ខាង​មុខ ​ដែល​ជា​ថ្ងៃ​ត្រូវ​តាម​កាល​វិភាគ​របស់ FIFA ​ផ្ទាល់​តែ​ម្ដង ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ។ ទាក់​ទង​​វត្តមាន​របស់​តារា​បាល់ទាត់​ពិភព​លោក​ និង​ជា​អ្នក​ចាត់​ការ​របស់​កម្ពុជា Honda នោះ​មិន​ទាន់​ច្បាស់​ថា​ ​នឹង​មកដឹក​នាំ​ផ្ទាល់​ ​ឬ​យ៉ាង​ណា​នោះ​ទេ ពី​ព្រោះ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​មិន​ទាន់​អាច​បញ្ជាក់​បាន៕ ​

Keisuke Honda និងឯកឧត្តម សៅ សុខា
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​


ខ្សែប្រយុទ្ធវ័យក្មេង ជា វេស្ល៊ី របស់បឹងកេត បានបង្ហាញអារម្មណ៍មោទនភាពចំពោះខ្លួនឯងដែលវិវឌ្ឍខ្លួនពីក្មេងលេងបាល់បាយបានម្នាក់រហូតក្លាយជាតួសំខាន់មួយរូបរបស់ក្លិបជើងឯកមិត្តហ្វូនខេមបូឌាន លីគ នាពេលបច្ចុប្បន្ន។


ក្នុងរដូវកាល២០១៨នេះ វេស្ល៊ី ជាកីឡាករវ័យក្មេងមួយរូបដែលទទួលបានការចាប់អារម្មណ៍ច្រើនពីមជ្ឈដ្ឋានអ្នកស្នេហាបាល់ទាត់ជាតិ បន្ទាប់ពីលោក ហៅ សុជាតិ ដាក់ឱ្យចូលលេងជាបន្តបន្ទាប់។ 


ក្នុងការប្រកួតពានរង្វាន់មិត្តហ្វូនលីគ គេច្រើនត្រូវបានប្ដូរចូលនៅវគ្គទី២ និងបានជួយផ្លាស់ប្ដូរការប្រកួតជាញឹកញាប់។ ជាក់ស្ដែង ពេលបឹងកេតឈ្នះព្រះខ័នរាជស្វាយរៀង១-០ចុងសប្ដាហ៍មុន គឺ វេស្ល៊ី នេះហើយជាអ្នកបញ្ជូនបាល់ឱ្យ Julius Oiboh ស៊ុតយក៣ពិន្ទុ។ ឯក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនវិញ កីឡាករវ័យ២០ឆ្នាំរូបនេះច្រើនជាប់ក្នុងជម្រើស១១នាក់ដំបូងតែម្ដង។


អតីតសិស្សវិទ្យាល័យផ្សារដើមថ្កូវ ប្រាប់ពីអារម្មណ៍របស់ខ្លួនចំពោះអ្វីដែលគេបានសព្វថ្ងៃនេះថា៖ «ខ្ញុំមានអារម្មណ៍មោទនភាពចំពោះខ្លួនឯងព្រោះកាលមុនធ្លាប់តែលេងបាល់លក្ខណៈបាយបាននិងលេងតាមអង្គការ បន្ទាប់មកខ្ញុំចេះតែអភិវឌ្ឍខ្លួនរហូតជាប់ក្នុងថ្នាលយុវជនរបស់ក្លិប រួចឡើងចូលក្រុមធំនិងបានលេងទៀត ខ្ញុំមានមោទនភាពណាស់»។ 


ខ្សែប្រយុទ្ធដដែល រំឭកទៅអតីតកាលរបស់ខ្លួនថា៖ «ដំបូងខ្ញុំលេងបាល់តាមសាលាជាមួយមិត្តភ័ក្ដិនៅវិទ្យាល័យផ្សារដើមថ្កូវអំឡុងឆ្នាំ២០១៤-២០១៥ ហើយមានថ្ងៃមួយមិត្តភ័ក្ដិម្នាក់បបួលខ្ញុំទៅលេងឱ្យអង្គការមួយក្នុងលីគយុវជន។ ក្រោយមកទៀត ពេលឮដំណឹងថាបឹងកេតរើសយុវជន ពួកខ្ញុំក៏មកធ្វើតេស្តហើយក៏ជាប់៣នាក់ មានខ្ញុំ, គង់ និង ហុង។ ក្រោយមកទៀត គ្រូ John McGlynn ក៏បានដំឡើងខ្ញុំចូលក្រុមធំនិងបន្តមកដល់សព្វថ្ងៃ»។


វេស្ល៊ី បន្ថែមថាគេតែងប្រឹងប្រែងហ្វឹកហាត់ និងព្យាយាមស្ដាប់ការពន្យល់ណែនាំរបស់គ្រូបង្វឹក ក៏ដូចជាការចែករំលែកបទពិសោធពីរៀមច្បងទាំងនៅលើទីលានហ្វឹកហាត់និងទីលានប្រកួតដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាបន្តទៀត៕

អត្ថបទ៖ CNCC 

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.