អង្គរថៃហ្គឺ ជាក្រុម Top 4 ពានសម្តេច ដែលគ្មានកីឡាករជាប់ជម្រើសជាតិ

ក្រុមបាល់ទាត់អង្គរថៃហ្គឺ បានក្លាយជាក្រុមតែមួយគត់ដែលឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានសម្តេចហ៊ុនសែន តែគ្មានកីឡាករណាម្នាក់ជាប់ជម្រើសជាតិ ក្នុងបញ្ជីត្រៀមប៉ះម៉ាឡេស៊ីឡើយ។
កម្រងឈ្មោះកីឡាករ២៣នាក់ដែលបានកោះហៅដោយក្រុមគ្រូបង្វឹកថ្មី មានតែក្រុម៧ក្នុងលីគ និងមួយមកពីម៉ាឡេស៊ី។ ចំណែក ថៃហ្គឺ ទោះជាបានវាយបកទម្លាក់ភ្នំពេញក្រោន ៣-០ នៅជើងទី២ក្តី ប៉ុន្តែមិនមានសមាជិកសំខាន់ណាម្នាក់បានពាក់អាវជម្រើសជាតិឡើយ។

ក្នុងនោះក៏អវត្តមានខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ដែរក្នុងបញ្ជីឈ្មោះនេះ។
គួរបញ្ជាក់ថា កម្ពុជា នឹងប៉ះ ម៉ាឡេស៊ី ក្នុងជំនួបមិត្តភាព នាថ្ងៃទី១០ ខែកញ្ញាខាងមុខនៅពហុកីឡដ្ឋានជាតិ។
ប្រភព៖ FoxsportsAsia
ប្រភព៖ FoxsportsAsia


