09/11/18

សហព័ន្ធបាល់ទាត់កម្ពុជាហៅកាត់ថា FFC បានប្រកាសតែងតាំងអគ្គលេខាធិការថ្មី បន្ទាប់ពីអត់មានអ្នកណាកាន់តំណែងនេះអស់រយៈពេលជាច្រើនខែ។ 

ឯកឧត្តម សៅ សុខា ប្រធាន FFC

តាមសេចក្តីចម្រេចរបស់សហព័ន្ធដែល Sabay Sport News ទើបតែបានចុះផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ សហព័ន្ធបានសម្រេចតែងតាំងលោក កែវ សារ៉េត ជាអគ្គលេខាធិការនៃសហព័ន្ធបាល់ទាត់កម្ពុជា ។

Honda (ឆ្វេង) អ្នក​ចាត់​ការ​ជម្រើស​ជាតិ និងឯកឧត្តម ខៀវ សាម៉េត (ស្តាំ) អនុប្រធាន FFC




 ប្រភព៖ Sabay Sports News

​ខ្សែការពាររបស់ក្លឹបព្រះខ័ន្ធរាជស្វាយរៀងនិងជម្រើសជាតិ សឿយ វិសាល ដែលបង្កើតអោយមានគ្រាប់បាល់ដ៏អស្ចរ្យានៅដើមតង់ទីមួយក្នុងជំនួបមិត្តភាពជាមួយម៉ាឡេស៊ី ១-៣ កាលពីម្សិលមិញ បានអគុណដល់អ្នកគាំទ្រទាំងអស់ដែលបានតស៊ូទៅលើកទឹកចិត្តទាំងភ្លៀង។


សឿយ វិសាល ក៏បានផ្តាំផ្ញើដល់បងប្អូនអ្នកគាំទ្រទាំងអស់កុំអោយបាក់ទឹកចិត្ត និង អត់ធ្មត់ចំពោះការលេងរបស់គោព្រៃកម្ពុជា។


គួរដឹងដែរថា កម្ពុជា នឹងប៉ះម៉ាឡេស៊ី សាជាថ្មី នៅថ្ងៃទី០៨ ខែវិច្ឆិកា នាពហុកីឡដ្ឋានជាតិដដែលសម្រាប់ជំនួបបើកឆាក AFF Suzuki Cup 2018។
ប្រភព៖ CNCC

ក្រោមការដឹកនាំរបស់លោក ហុងដា កាលពីយប់មិញ ប្រាក់ មុន្នីឧត្តម ពុំមានវត្តមានក្នុងការប្រកួតឡើយ ដែលធ្វើអោយអ្នកគាំទ្រមួយចំនួនមានចម្ងល់យ៉ាងខ្លាំងចំពោះរឿងនេះ។


ប្រាក់ មុន្នីឧត្តម បានបញ្ជាក់ថា ខ្លួនត្រូវបានចូលទៅហើយ នឹងមានឈ្មោះក្នុងបញ្ជី១១នាក់ដំបូងថែមទៀត ប៉ុន្តែដោយបញ្ហារបួសអំឡុងពេលហ្វឹកហាត់ ទើបធ្វើខ្លួនបានត្រឹមអង្គុយកៅអីបំរ៉ុងដូច្នេះ។ ចំណែកគ្រូបង្វឹកវិញ ដោយខ្លាចរបួសគេកាន់តែធ្ងន់ធ្ងរនោះ ក៏សំរេចចិត្តមិនដាក់អោយលេងតែម្តងទៅសូម្បីចុងម៉ោងក៏ដោយ ។





Author Name

Contact Form

Name

Email *

Message *

Powered by Blogger.