ជំនួបមិត្តភាពរវាងម្ចាស់ផ្ទះកម្ពុជានិងទីម័រខាងកើតនឹងចាប់ផ្តើមលក់សំបុត្រចូលរួមទស្សនាហើយចាប់ពីព្រឹកនេះតទៅហើយ នៅមុខពហុកីឡដ្ឋានជាតិ។ ចំណែកប្រភេទសំបុត្រវិញក៏មិនខុសពីប្រកួតមុនៗដែរដោយមានចំនួន២ប្រភេទគឺកន្លែងមានដំបូលតម្លៃ១ម៉ឺនរៀល ខណៈកន្លែងអត់ដំបូលតម្លៃ៥ពាន់រៀល។ ហើយការប្រកួតនេះគឺការប្រកួតលើកទី២ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Honda ដោយកាលពីរប្រកួតលើកទី១ទទួលរងបរាជ័យក្រោមថ្វីជើងក្រុមម៉ាឡេស៊ី ៣-១៕
ជំនួបដ៏ជក់ចិត្តរវាងក្រុមខ្លាំងទាំង៤ គឺ បឹងកេត ប៉ះ ភ្នំពេញក្រោន និង ព្រះខ័នរាជ ទទួលស្វាគមន៍ក្រុមចំណូលថ្មីវិសាខា ទោះនេះជាការប្រកួតចុងក្រោយតែយើងឃើញថាក្រុមសុទ្ធតែជាគូរស៊ីសាច់ហុតឈាមតែម្តង។
សំរាប់គូរ El Clasico រវាងបឹងកេត និងភ្នំពេញក្រោន យើងឃើញភ្នំពេញក្រោនមានកីឡាករក្មេងៗច្រើនប៉ុន្តែសុទ្ធតែជាកីឡាករដែលមានសម្ថតភាពមិនធម្មតា សម្រាប់តង់ទីមួយក្លឹបភ្នំពេញក្រោនបាននាំមុខ១គ្រាប់មុនទៅលើបឹងកេតដោយកីឡាករ អន ចាន់ប៉ូលីន នៅនាទី៤០ ។ ចូលដល់ទី២ភ្នំពេញក្រោនបាននាំមុខ១គ្រាប់ទៀតនៅនាទី៨៩ ដោយកីឡាករ Valci Junior ជិតចប់ការប្រកួតទៅហើយទើបបឹងកេតអាចតាម១គ្រាប់វិញដោយកីឡាករ Julius ។
ចំណែកឯមួយគូរទៀតវិញគឺព្រះខ័នរាជស្វាយរៀងនិងវិសាខា ដោយនៅតង់ទីមួយព្រះខ័នរាជបាននាំមុខក្រុមចំណូលថ្មីវិសាខារហូតដល់៥ទល់នឹង១ ស្របពេលដែលកីឡាករ ហួយ ផល្លីន រកបានបីគ្រាប់ម្នាក់ឯង ។ ចូលមកដល់តង់ទី២ក្រុមវិសាខាបានប្តូរយុទ្ធសាស្ត្ររបស់ខ្លួនទើបធ្វើអោយក្រុមតាមបាន៣គ្រាប់បន្ថែមទៀតដល់ចប់ការប្រកួត ព្រះខ័នរាជ ៥ វិសាខា ៤
ល្ងាចនេះនឹងមានការប្រកួតដ៏អស្ចរ្យាមួយនៅពហុកីឡដ្ឋានជាតិរវាងក្រុមបឹងកេតនិងភ្នំពេញក្រោន វេលាម៉ោង៦ល្ងាច ។ គូនេះត្រូវបានគេហៅថា Classical Match របស់លីគកំពូលកម្ពុជា ដែលអ្នកគាំទ្រប្រដូចទៅនឹង El Clasico រវាង Barcelona និង Real Madrid របស់លីគកំពូលនៅប្រទេសអេស៉្បាញ ។ ហើយសំរាប់ការប្រកួតល្ងាចនេះរឹតតែពិសេសដោយពុំមានការលក់សំបុត្រឡើយ គឺអ្នកគាំទ្រអាចចូលទស្សនាដោយសេរីបាននៅឯពហុកីឡដ្ឋានជាតិ។ ចំណែកឯក្លឹបភ្នំពេញក្រោនបានប្រកាសថាក្លឹបរបស់ខ្លួននឹងចែកអាវរបស់កីឡាករដល់អ្នកគាំទ្រដែលបានមកចូលរួមទស្សនាផងដែរ ។ ហើយសំរាប់ការផ្សាយវិញគឺផ្សាយផ្ទាល់នៅលើ Channel Youtube របស់គណៈកម្មការប្រកួតបាល់ទាត់កម្ពុជាផងដែរ៕
ខ្សែប្រយុទ្ធរបស់ក្លឹបណាហ្គាវើល Bisan George គ្រងស្បែកជើងមាស MCL ក្រោយយកឈ្នះទៅលើក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងលទ្ធផល ៦-២ ដោយរូបគេរកបាន៤គ្រាប់ម្នាក់ឯង។ Bisan George មាន២៤គ្រាប់សរុបទាំងប្រកួតនេះទៀតគឺរូបគេមានដល់២៨គ្រាប់ក្នុងដៃ វ៉ាដាច់ Pravat របស់អាស៊ីអឺរ៉ុប ដែលរកបាន២៧គ្រាប់ ។ ចំណែកឯកីឡាករខ្មែរវិញគឺមានតែមួយរូបប៉ុណ្ណោះគឺ រឹង ប៊ុនហៀង របស់ក្រសួងការពារជាតិរកបាន១៤គ្រាប់ហើយវាជាកំណត់ត្រាច្រើនបំផុតសម្រាប់កីឡាករក្នុងស្រុក ៕