09/13/18

ម្តងនេះបឹងលេងមែនទែនហើយដោយបានប្រកាសតែងតាំងរដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមសាយ សំអាល់ ជាប្រធានកិត្តិយលក្លឹបបាល់ទាត់របស់ខ្លួន។




នៅមុននេះបន្តិច ក្លឹបបាល់ទាត់បឹងកេត បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ចាប់ពីពេលនេះទៅ ឯកឧត្តមសាយ សំអាល់ នឹងក្លាយជាប្រធានកិត្តិយសរបស់ក្លឹប។




 ក្លឹបមានសកដានុពលក្នុងលីគកំពូលកម្ពុជាមួយនេះបានបន្តរទៀតថា ក្លឹប និងសហភាពសហព័ន្ធយុវជនកម្ពុជា នឹងធ្វើជាដៃគូសហការគ្នា ដើម្បីចូលរួមលើកស្ទួយវិស័យកីឡាបាល់ទាត់ យុវជន និងបរិស្ថានផងដែរ។




ជាចុងក្រោយក្លឹបមួយនេះបានថ្លែងអំណរអរគុណដល់ឯកឧត្តម និងលោកជំទាវ និងក្រុមគ្រួសារជួបតែសំណាងល្អ៕

ក្រោយចប់ការប្រកួតមិត្តភាពកម្ពុជានិងម៉ាឡេស៊ី លីគកំពូល MCL បានត្រឡប់មកវិញហើយនៅចុងសប្តាហ៍នេះ ដោយឈានដល់សប្តាហ៍ទី២០ ហើយការប្រកួតនេះធ្វើឡើងនៅ៤ទីលានផ្សេងៗគ្នា។

ខាងក្រោមនេះជាកាលវិភាគការប្រកួត៖



ហើយគិតមកដល់សប្តាហ៍ទី២០នេះ ក្លឹបណាហ្គាវ៉ើល កំពុងស្ថិតនៅកំពូលតារាងដោយមាន ៤៧ពិន្ទុ ចំណែកបឹកកេតស្ថិតនៅចំណាត់លេខ២មាន៤៥ពិន្ទុ រីឯក្រុមបាតតារាងវេស្ទើន មានត្រឹមតែ១ពិន្ទុប៉ុណ្ណោះ។


Author Name

Contact Form

Name

Email *

Message *

Powered by Blogger.