09/07/18

ដោយមានការសំណូមពរច្រើនពីអ្នកគាំទ្រជម្រើសជាតិ ទីបំផុត FFC សម្រេចបញ្ចូលការសម្តែងល្ខោនខោល ទៅក្នុងការប្រកួតមិត្តភាពអន្តជាតិនេះតែម្តង ។

នៅក្នុងចន្លោះតង់ទីមួយនិងតង់ទី២ជាពេលសម្រាក១៥នាទី ហើយអ្នកគាំទ្រទាំងអស់នឹងបានទស្សនាការសម្តែងរបាំដែលជាមរតកជាតិមួយនេះ។



គួរបញ្ជាក់ផងដែរថា សំបុត្រចូលរួមទស្សនានៅតំបន់ធម្មតាមានតម្លៃតែ៥ពាន់រៀលប៉ុណ្ណោះ ចំណែកឯនៅតំបន់ វីអាយភី បានលក់អស់ហើយ ។


ការទន្ទឹងរងចាំរបស់អ្នកគាំទ្របាល់ទាត់ទាំងអស់ត្រូវបានបញ្ចប់ហើយ ដោយថ្មីៗនេះសហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ចេញឯកសណ្ឋានថ្មីរបស់ក្រុមគោព្រៃកម្ពុជា ហើយវានៅតែត្រូវបានផលិតដោយក្រុមហ៊ុនថៃ FBT ដដែល។

បើយើងមើលតាមរូបភាពជាក់ស្តែងឯកសណ្ឋានថ្មីនេះនៅតែរក្សាព
ណ៌ខៀវដដែល ប៉ុន្តែអ្វីដែលគួអោយចាប់អារម្មណ៍នោះគឺមានបីចំនុច៖ 
១. នៅខាងក្រោយគឺមានរូបទង់ជាតិជាដំណាងប្រទេស



២. ចំណែកផ្នែកខាងមុខវិញ មានឆ្នូតពណ៍ខៀវខ្ចីអមដោយក្រឡាប្រទាក់គ្នារហូតដល់ក្រោម។ 



៣. ចុងនៃដៃអាវទាំងសងខាងយើងឃើញមានដាក់អក្សរថា KOUPREY KAMPUCHEA ។ 





ក្រុមគោព្រៃកម្ពុជានិឹងប្រើប្រាស់ឯកសណ្ឋានថ្មីនេះ ក្នុងការប្រកួតមិត្តជាមួយក្រុមម៉ាឡេស៊ី នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៨។

ក្លឹបបាល់ទាត់វិសាខា បានប្រកាសជ្រើសរើសក្រុមថ្នាលយុវជនអាយុក្រោម ១៧ឆ្នាំ ដែលនឹងបើកធ្វើតេស្តនាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨នេះវេលាម៉ោង ៨:០០ នាទី នៅកីឡដ្ឋាន​វិសាខា ។
សម្រាប់លក្ខណ្ឌចូលរួមគឺត្រូវមានឆ្នាំកំណើត ចាប់ពីឆ្នាំ២០០២, ត្រូវភ្ជាប់មកនូវអត្តសញ្ញាណប័ណ្ណ ឫសំបុត្រកំណើត (ច្បាប់ដើម) ចំពោះសម្លៀកបំពាក់ និងសំភារៈសំម្លៀបំពាក់ កីឡាពណ៍ខៀវ និងស្រោមជើង, ស្បែកជើងកីឡាបាល់ទាត់, ប្រដាប់ការពារស្មង និងស្រោមដៃ (សម្រាប់អ្នកចាំទី) ។

នេះជាការបោះជំហានថ្មីមួយទៀតរបស់ វិសាខា បន្ទាប់ពីបានទិញយកកីឡាករឆ្នើមៗពីលីគកំពូលកម្ពុជា រួមទាំងគម្រោងសាងសង់កីឡដ្ឋានដែលរួចរាល់បានជិត៨០%ទៅហើយ។
ប្រភព៖ FoxsportsAsia

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.