09/26/18

ក្រោយពីលីគកំពូលកម្ពុជាបញ្ជប់ ប្រហែលជាមួយសប្តាហ៍ទៀតប៉ុណ្ណោះ ក្រុមគ្រូបង្វឹកនឹងប្រកាសឈ្មោះកីឡាករជម្រើសជាតិសារជាថ្មី។ ហើយពេលនោះអ្នកគាំទ្រទាំងអស់នឹងដឹងថាតើខ្សែប្រយុទ្ធឆ្នើមរបស់បឹកកេត ចាន់ វឌ្ឍនាកា នឹងត្រូវបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិជាថ្មីឫក៏យ៉ាងណា?

​                

វាជាការពិតណាស់ ចាន់ វឌ្ឍនាកា ឬក៏បងប្អូនតែងតែហៅថា CV11 គួរតែមានវត្តមានក្នុងបញ្ជីក្រុមជម្រើសជាតិសារជាថ្មីក្រោមហេតុផលធំៗ២យ៉ាង។ 
ហេតុផលទី១៖ វឌ្ឍនាកា បានជាពីរបួសវិញហើយ និងបានបង្ហាញខ្លួនក្នុងលីគកំពូលកម្ពុជាថែមទៀតផង។ CV11 បានបង្ហាញទម្រង់លេងបានល្អជាងមុនច្រើន នៅតំបន់ប្រយុទ្ធពេលប៉ះខេមបូឌាថៃហ្គ័របើទោះបីលទ្ធផលស្មើរគ្នាក៏ដោយ ។
ចំណែកហេតុផលទី២វិញ៖ យើងឃើញថានៅតំបន់ប្រយុទ្ធហាក់មានចំណុចខ្លះខាតនៅឡើយ ដោយកាលពីប្រកួតជាមួយម៉ាឡេស៊ី កីឡាករ ស៊ិន កក្កដា មានបទពិសោធន៍ពុំទាន់គ្រប់គ្រាន់ក្នុងគ្រប់គ្រងបាល់ ចំណែកឯ ប្រាក់ មុន្នីឧត្តម មិនបានបង្ហាញខ្លួនក្នុងជំនួបមិត្តភាពនោះឡើយដោយសារតែបញ្ហារបួសរាំរ៉ៃរបសខ្លួន។



សរុបជារួមមក បើតាមហេតុផលខាងលើទាំងពីរនេះ ចាន់ វឌ្ឍនាកា អាចនឹងមានឱកាសជាតិជម្រើសជាតិក្រោមការដឹងនាំរបស់អ្នកចាត់ការទូទៅ Keisuk Honda ដល់ទៅ 80 ភាគរយទៅហើយ ។
គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិកម្ពជា នឹងត្រូវប្រកួតមិត្តភាពលើកទី២ជាមួយ ទីម័រខាងកើត នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ ។
កុំភ្លេចចូលរួមទស្សនាអោយបានច្រើនកុះករដើម្បីលើកស្ទួយវិស័យកីឡាជាតិយើង ៕

កីឡាករស្ថិតក្នុងក្លឹបបឹងកេតនិងក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា បានបង្ហោះសារមួយឃ្លានៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា  ៉តើវាដល់ផ្លូវបំបែកហើយមែនទេ?ខ្ញុំនៅតែនិយាយថាគ្មានអ្វីថិតថេទេ  ៉ ។

​​​​​                  

ទោះជាយ៉ាងក្តី ចាន់ វឌ្ឍនាកា មិនបានបញ្ជាក់ទេថាតើលោកចង់ទៅណា ឫក៏មានបញ្ហាអ្វីនោះឡើយ ក៏ប៉ុន្តែមានអ្នកគាំទ្ររបស់ខ្លួនម្នាក់បាននិយាយថា៖ កាន់តែផ្លាស់ប្តូរ បទពិសោធន៍កាន់តែច្រើន ស្របពេលដែលកីឡាករមានស្រុកកំណើតនៅខេត្តកំពតរូបតបទៅវិញថា៖ ត្រូវហើយនៅក្មេង ត្រូវការបទពិសោធន៍ច្រើន។ 




អ្នកចាំទីដៃស្អិតរបស់ក្រសួងការពារជាតិ អ៊ុំ សេររ័ត្ន បង្ហាញអារម្មណ៍សោកស្តាយយ៉ាងខ្លាំងដែលមិនបានចូលរួចលេងជាមួយមិត្តរួមក្រុមរបស់ខ្លួន ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាល២០១៨ នៅថ្ងៃទី០៦ ខែតុលា ដោយសារតែមានបញ្ហារបួសជង្គង់ដែលត្រូវសម្រាកយ៉ាងតិចមួយខែ។



របួសរបស់កីឡាកររូបនេះកើតឡើងអំឡុងពេលហ្វឹកហាត់ប្រហែលជា៣សប្តាហ៍កន្លងមកនេះ ដែលធ្វើឲ្យរូបគេអវត្តមាននៅវគ្គផ្តាច់ព្រ័ត្រជាមួយអគ្គស្នងការដ្ឋាននគរបាល់ជាតិ។



អ្នកចាំទីក្រសួងការពារជាតិ អ៊ុំ សេរីរ័ត្ន បានរៀបរាប់បែបនេះថា៖  ៉ខ្ញុំប្រហែលជាអត់ដឹង១០០ភាគរយទេ តែពេទ្យឲ្យសម្រាកមួយខែ អ៊ីចឹងខ្ញុំអាចនឹងអវត្តមានវគ្គផ្ដាច់ព្រ័ត្រ។ សោកស្ដាយខ្លាំង ព្រោះខំប្រឹងតាំងពីប្រកួតមុនៗមក តែក៏សប្បាយចិត្តបានជួយក្រុមឡើងដល់វគ្គផ្ដាច់ព្រ័ត្រ អ៊ីចឹងខ្ញុំសង្ឃឹមថា មិត្តរួមក្រុមទាំងអស់នឹងប្រឹងប្រែងអស់ពីសមត្ថភាព និង ជូនពរឲ្យពួកគាត់ទទួលបានជោគជ័យ "

ប្រភពពត៌មាន និងរូបភាព៖ FFC

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.