អ៊ុំ សេរីរ័ត្ន ថាខ្លួនស្តាយមិនបានជួយទ័ពវគ្គផ្តាច់ព្រ័ត្រពានសម្តេច

អ្នកចាំទីដៃស្អិតរបស់ក្រសួងការពារជាតិ អ៊ុំ សេររ័ត្ន បង្ហាញអារម្មណ៍សោកស្តាយយ៉ាងខ្លាំងដែលមិនបានចូលរួចលេងជាមួយមិត្តរួមក្រុមរបស់ខ្លួន ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាល២០១៨ នៅថ្ងៃទី០៦ ខែតុលា ដោយសារតែមានបញ្ហារបួសជង្គង់ដែលត្រូវសម្រាកយ៉ាងតិចមួយខែ។



របួសរបស់កីឡាកររូបនេះកើតឡើងអំឡុងពេលហ្វឹកហាត់ប្រហែលជា៣សប្តាហ៍កន្លងមកនេះ ដែលធ្វើឲ្យរូបគេអវត្តមាននៅវគ្គផ្តាច់ព្រ័ត្រជាមួយអគ្គស្នងការដ្ឋាននគរបាល់ជាតិ។



អ្នកចាំទីក្រសួងការពារជាតិ អ៊ុំ សេរីរ័ត្ន បានរៀបរាប់បែបនេះថា៖  ៉ខ្ញុំប្រហែលជាអត់ដឹង១០០ភាគរយទេ តែពេទ្យឲ្យសម្រាកមួយខែ អ៊ីចឹងខ្ញុំអាចនឹងអវត្តមានវគ្គផ្ដាច់ព្រ័ត្រ។ សោកស្ដាយខ្លាំង ព្រោះខំប្រឹងតាំងពីប្រកួតមុនៗមក តែក៏សប្បាយចិត្តបានជួយក្រុមឡើងដល់វគ្គផ្ដាច់ព្រ័ត្រ អ៊ីចឹងខ្ញុំសង្ឃឹមថា មិត្តរួមក្រុមទាំងអស់នឹងប្រឹងប្រែងអស់ពីសមត្ថភាព និង ជូនពរឲ្យពួកគាត់ទទួលបានជោគជ័យ "

ប្រភពពត៌មាន និងរូបភាព៖ FFC
ពាក្យទាក់ទង​ ៖ ,

Post a Comment

[disqus][facebook][blogger]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.