06/08/17

Lionel Messi បាន​កោត​សរសើរ​មិត្ត​រួម​អាជីព​ Cristiano Ronaldo ថា​មាន​ទម្រង់​លេង​កាន់​តែ​ខ្លាំង​ឡើង​ៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។


ខ្សែ​ប្រយុទ្ធ​ដ៏​គ្រោះថ្នាក់​នៅ​ La Liga ​ទាំង​ពីរ​បាន​ក្លាយ​ជា​គូ​ប្រជែង​លើ​ទីលាន​ចាប់​តាំង​ពី​ Ronaldo ផ្ទេរ​ពី Manchester United ទៅ Real Madrid កាល​ពី​ឆ្នាំ​២០០៩​ ក្នុង​នោះ​​បាន​បណ្ដាក់​គ្នា​លើក​ពាន Ballon d'Ors ៩​លើក​ចុង​ក្រោយ។
​ក្នុង​កិច្ច​សម្ភាសន៍ Messi បាន​ពោល​​សរសើរ​ Ronaldo ទោះ​ជា​សារព័ត៌មាន​នានា​ព្យាយាម​ធ្វើ​ឲ្យ​ពួកគេ​ក្លាយ​ជា​គូ​បដិបក្ខ​​ក៏​ដោយ​។ "ពាក្យ​ថា​សត្រូវ​គឺ​បង្កើត​ដោយ​អ្នក​កាសែត​ មិន​មែន​ខ្ញុំ​ និង​ Ronaldo ទេ។ ពួក​យើង​គ្រាន់​តែ​ខំ​​ដើម្បី​ក្រុម​រៀង​ខ្លួន​​។ Ronaldo ជា​កីឡាករ​ដ៏​អស្ចារ្យ​ហើយ​កាន់​តែ​ខ្លាំង​ជា​រៀងរាល់​ឆ្នាំ​ ពិភពលោក​ទាំង​មូល​បាន​ដឹង​ ហើយ​នេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​មួយ​រូប​ក្នុង​ពិភព​បាល់ទាត់"។ Messi និយាយ​ដូច្នេះ​៕

Luis Milla ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​បាន​ប្រាប់​ថា​ក្រុម​ការងារ​របស់​លោក ​បាន​ពិនិត្យ​បច្ចេកទេស​លេង​របស់​ក្រុម​កម្ពុជា ​និង​មើល​ដឹង​តាំង​ពី​សប្ដាហ៍​មុន​មក​ហើយ ​ថា​លេង​របៀប​យ៉ាង​មិច​នោះ។


គ្រូ​បង្វឹក​វ័យ​៥១​ឆ្នាំ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “​ក្រុម​ការងារ​របស់​ខ្ញុំ​បាន​មើល​ការ​ប្រកួត និង​សិក្សា​ចំពោះ​ក្រុម​កម្ពុជា​កាល​ពី​សប្ដាហ៍​មុន។ កម្ពុជា​ជា​ក្រុម​ចូល​ចិត្ត​លេង​បាល់​ខ្លី ​អូស​ពី​ក្រោម​យក​មក​លេង​តែ​ម្ដង ​ដើម្បី​បម្រើ​ដល់​ស្លាប ​និង​តំបន់​ប្រយុទ្ធ។ ដូច្នេះ​យើង​បាន​ដឹង​មុន និង​អាច​រៀប​ចំ​ក្រុម​បាន​”។
អតីត​កីឡាករ​របស់ Real Madrid ​រូប​នេះ ​បន្ដ​ទៀត​ថា​នេះ​ជា​ក្រុម​មួយ​ដែល​ក្រុម​របស់​លោក​ផ្ដោត​ទៅ​លើ​យុវជន​ដើម្បី​ត្រៀម​លេង​ស៊ីហ្គេម។ ខណៈ​ដែល​ការ​ប្រកួត​ផ្លូវ​ការ​ផ្សេង​ទៀត ​មិន​មែន​ជា​ក្រុម​ដែល​យក​ឈ្នះ​លើ​ក្រុម​កម្ពុជា​ល្ងាច​មិញ​នេះ​នោះ​ទេ។

Luis Milla ​ជា​ជនជាតិ​អេស្ប៉ាញ ​ហើយ​កាល​ពី​នៅ​លេង​បាល់ទាត់​វិញ ​អតីត​ខ្សែ​បម្រើ​រូប​នេះ​ធ្លាប់​លេង​ឱ្យ​ក្លឹប​ FC Barcelona Real Madrid ​និង Valencia ​ដែល​សុទ្ធសឹង​ជា​ក្លឹប​ធំ​ៗ​ល្បី​ៗ​នៅ​អឺរ៉ុប​ថែម​ទៀត​ផង៕

ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ នឹង​ធ្វើ​ការ​ប្រកួត​មិត្តភាព​ជាមួយ​ជម្រើស​ជាតិ​អាហ្សង់ទីន​​នៅ​ល្ងាច​ម៉ោង​​៥:០៥ នេះ ដែល​រៀបចំ​ប្រកួត​ក្នុង​ទីក្រុង  Melbourne ប្រទេស​អូស្ត្រាលី។
មុន​ការ​ប្រកួត​មក​ដល់​ក្រុម​ទាំង​ពីរ​បាន​ប្រមូល​ផ្ដុំ​ក្នុង​ជំរំ​ហ្វឹកហាត់​រៀង​ខ្លួន ប៉ុន្តែ​អ្នក​នាំ​លេង​ឆ្នើម​របស់​អាហ្សង់ទីន​កីឡាករ Lionel Messi ហាក់​ដូច​មិន​សាំ​នឹង​អាកាសធាតុ ដោយ​សារ​ត្រជាក់​ពេក។ អ្វី​ដែល​ជា​រឿង​ចាប់​អារម្មណ៍​នឹង​សោកស្ដាយ​សម្រាប់​អ្នក​គាំទ្រ កីឡាករ​ពោរពេញ​ដោយ​ទេពកោសល្យ Neymar មិន​​មាន​វត្តមាន​ជាមួយ​ក្រុម​ប្រេស៊ីល​ទេ ព្រោះ​ជាប់​សម្រាក​​លំហែ​កាយ។

​​ក្នុង​ជំនួប​ដ៏​ពិសេស​​ដែល​ធ្វើ​ឡើង​នៅ Melbourne Cricket Ground នេះ Thiago Silva នឹង​វិល​ត្រលប់​ក្នុង​​ជម្រើស​១១​នាក់​វិញ​​ក្រោម​ការ​ជ្រើសរើស​របស់​លោក Tite ​ ក្រោយ​បាត់​តំណែង​​ក្រោម​ការ​ដឹង​នាំ​របស់​លោក Dunga។ នេះ​ការ​ជា​ការ​ដឹក​នាំ​ក្រុម​អាហ្សង់ទីន​​ប្រកួត​ដំបូង​របស់​លោក Jorge Sampaoli ចាប់​តាំង​ពី​តែងតាំង​កាល​ពី​ចុង​ខែ ឧសភា។ ប្រវត្តិ​​៥​ប្រកួត​ចុងក្រោយ ប្រេស៊ីល​ឈ្នះ​៣ ស្មើ​គ្នា​ម្ដង អាហ្សង់ទីន​ឈ្នះ​១៕
ជម្រើស​១១​នាក់​របស់​ក្រុម​ទាំង​ពីរ


“ចាញ់​៣​ប្រកួត​ជាប់​គ្នា ជា​កំណត់ត្រា​អាក្រក់​សម្រាប់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិន​ឱន​មុខ​ចុះ​នោះ​ទេ ​ហើយ​កីឡាករ​របស់​ខ្ញុំ​ក៏​មិន​ត្រូវ​ឱន​មុខ​ចុះ​ដែរ យើង​ត្រូវ​ងើប​មុខ​ឡើង​ដើម្បី​ប្រយុទ្ធ​ក៏​ទៅ​ទៀត ​ដើម្បី​អ្នក​គាំទ្រ​”។ សម្ដី​របស់​លោក​ Leonardo Vitorino គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។
















សប្ដាហ៍​នេះ​ដល់​វេន​កីឡាករ​ ឆៃ​ សារ៉ា​ ឡើង​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ជា​មួយ​អ្នក​ប្រដាល់​ថៃ​ ដើម្បី​ស្វែង​រក​កៅអី​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដែល​មាន​ ឃីម​ ឌីម៉ា​ កំពុង​រង់ចាំ។​ ក្រៅ​ពី​គូ​ខ្សែក្រវាត់​នេះ​កីឡាករ​ជើង​ខ្លាំង​ដូច​ជា​ មឿន​ សុខហ៊ុច​ ឡៅ​ ចន្រ្ទា​ ឡៅ​ ចិត្រា​ ផាន់​ គ្រាន់​ ខាំ​ ខ្លានាង​ ក៏​សុទ្ធតែ​ឡើងបង្ហាញ​សមត្ថភាព​ជា​មួយ​កីឡាករ​ឆ្លង​ដែន​មក​ពី​ថៃ​និងមិត្តរូមជាតិ តោះ​មើល​ទាំង​អស់​គ្នា​ថា​តើ​ពួក​គេ​នឹង​ត្រូវ​ប្រកួត​នៅ​សង្វៀន​ណា​ខ្លះ?








អ្នក​ចាំទី​ដៃ​ស្អិត De Gea​ នឹង​មិន​ផ្លាស់​ទៅ​ក្លឹប​យក្ស​ Real Madrid នៅ​រដូវ​ក្ដៅ​នេះ​ទេ។ នេះ​បើ​តាម​ក្លឹប​បញ្ជាក់។


ការ​និយាយ​បែប​នេះ​ដោយ​​សារ​អ្នក​គ្រប់គ្នា​នៅ Estadio Santiago  Bernabeu កំពុង​ដាក់​ការ​ទុក​ចិត្ត​លើ​អ្នក​ចាំទី​ដៃ​ទី​១ Keylor Navas  ហើយ​នឹង​លែង​​ចង់​បាន​ De Gea​ របស់ Manchester United  ដែល​មាន​តម្លៃ​ខ្លួន​៧៥​​លាន​អឺរ៉ូ​នោះ​ទៀត​ឡើយ។
Navas បាន​បញ្ចេញ​សមត្ថភាព​លេច​ធ្លោ​ខ្លាំង​ក្នុង​រយៈពេល​២​ខែ​ចុងក្រោយ​​នៅ​រដូវ​កាល​នេះ ហើយ​លោក Zinedine Zidane បាន​ប្រាប់​ឲ្យ​​អ្នក​ចាំទី​រូប​នេះ​​នៅ​បន្ត ខណៈ​សមាជិក​កីឡាករ​ផ្សេង​ទៀត​​ក៏​សំណូមពរ​ឲ្យ​គេ​​បន្ត​ស្នាក់​នៅ Madrid ទៀត​ដែរ។ ប្រសិន Navas មិន​ទៅ​ណា នោះ Kiko Casilla នៅ​តែ​​ជា​ដៃ​ទី​២  ឯ​ Luca Zidane  ដែល​ជា​កូន​ប្រុស Zidane អាច​ឡើង​ជា​ដៃ​ទី​៣៕


Arda Turan បាន​ប្រកាស​កាល​ពី​ម្សិលមិញ​សុំ​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​តួរគី​បន្ទាប់​ពី​ចប់​ប្រកួត​​មិត្ត​ភាព​អន្តរជាតិ​ជាមួយ​ ម៉ាសេដូនី​។


ខ្សែ​ប្រយុទ្ធ​ពាក់​លេខ១០​បាន​សម្រេច​ចិត្ត​ដូច្នេះ​ក្រោយ​ប៉ះ​ទង្គិច​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​លើ​យន្តហោះ​ពេល​ហោះ​ត្រឡប់​ពី​ម៉ាសេដូនី​ មក​ទួរគី​វិញ។ ទោះ​ជា​យ៉ាង​ណា​ Turan មិន​សោកស្ដាយ​ទេ​ចំពោះ​ជម្លោះ​វាយ​គ្នា​ជាមួយ Bilal Mese អ្នក​សារព័ត៌មាន​ Milliyet ដោយ​សារ​អ្នក​កាសែត​ម្នាក់​នោះ​បាន​សរសេរ​រិះគន់​គេ​យ៉ាង​ចាស់​ដៃ​កាល​ Euro ២០១៦។
“ខ្ញុំ​បាន​ធ្វើ​កំហុស​មួយ​អំឡុង​ពេល​ពាក់​អាវ​ជម្រើស​ជាតិ​ ដែល​​វា​មិន​គួរ​កើត​មាន​សោះ​។ ប៉ុន្តែ​ខ្ញុំ​មិន​សោកស្ដាយ​ទេ​ ព្រោះ​ខ្ញុំ​នៅ​ចងចាំ​ពី​រឿង​អាក្រក់​ដែល​ Mese បាន​និយាយ​។ ខ្ញុំ​សម្រេច​ចិត្ត​ថា​ឈប់​ពី​ជម្រើស​ជាតិ​ត្រឹម​នេះ”។ ប្រធាន​ក្រុម​វ័យ​២៩​ឆ្នាំ​ប្រាប់​ដូច្នេះ។
Turan គឺ​ជា​ខ្សែ​ប្រយុទ្ធ​លេង​នៅ Barcelona នា​ពេល​បច្ចុប្បន្ន​ក្រោយ​ផ្ទេរ​ពី​ Atletico Madrid កាល​ពី​ឆ្នាំ​២០១៥។ នៅ​ក្រុម​ជម្រើស​ជាតិ​រូប​គេ​បង្ហាញ​ខ្លួន​បាន​ ៩៤​លើក​ និង​ស៊ុត​បាន​ ១៧គ្រាប់៕

Xabi Alonso បាន​បង្ហាញ​ខ្លួន​យ៉ាង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ក្នុង​ដំណើរ​កម្សាន្ត​ស្ងាត់ៗ​ទៅ​កាន់​ប្រទេស​ថៃ​ ដែល​ជា​ប្រទេស​ក្បែរ​ខាង​កម្ពុជា។


Xabi Alonso


រូប​ភាព​​មួយ​សន្លឹក​ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​បាល់ទាត់​ក្នុង​ប្រទេស​ថៃ​មាន​ឈ្មោះ​ថា Grean Football (เกรียนฟุตบอล) ឃើញ​អតីត​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ​ឈរ​ថត​ជាមួយ​ប៉ូលិស​ ស្ថិត​ក្នុង​វត្ត​ព្រះ​កែវ Wat Phra Kaew។​
បុរស​វ័យ​៣៥​ឆ្នាំ​ទើប​តែ​ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់​កាល​ពី​ខែ​មុន​ក្រោយ​ជួយ​ Bayern Munich ឈ្នះ​ Bundesliga លើក​ទី​២៧។ Alonso ចាប់​ផ្ដើម​អាជីព​បាល់ទាត់​ជាមួយ​ក្លឹប Real Sociedad រួច​ផ្ទេរ​ទៅ​ Liverpool, Real Madrid និង​ចុងក្រោយ​គឺ Bayern Munich។ ក្នុង​តួនាទី​លេង​ជា​ខ្សែ​បម្រើ​ រូប​គេ​ស៊ុត​បញ្ចូល​ទី​បាន ៣៥​គ្រាប់៕


ក្រុម​កម្ពុជា​ ចាញ់​ក្រុមឥណ្ឌូណេស៊ី ២-០ មុន​នេះ​បន្តិច​​ សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។





​ការ​ប្រកួត​មិត្ត​ភាព​របស់​កម្ពុជា ក្នុង​គោល​បំណង​ត្រៀម​ចូល​រួម​ប្រកួត​ពាន​រង្វាន់ 2019 AFC Asian Cup ជា​មួយ​ប្រទេស​អាហ្វហ្គានីស្ថាន​នា​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៧ ខាង​មុខ​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕

ខ្សែ​ប្រយុទ្ធ​ឆ្នើម​​អាហ្សង់ទីន Lionel Messi  បាន​បង្ហាញ​ក្ដី​សុបិន​ ចង់​​​​លេង​រហូត​បញ្ចប់​អាជីព​បាល់ទាត់​​របស់​ខ្លួន​ជាមួយ​ក្នុង​ក្លឹប Barcelona បន្ទាប់​ពី​មាន​សេចក្ដីរាយការណ៍​ថា ​ព្រម​ចុះ​កុងត្រា​ថ្មី។



អនាគត​របស់​កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ​​មាន​ការ​ស្រពិចស្រពិល​ ស្រប​ពេល​កុងត្រា​នឹង​អស់​នៅ​ឆ្នាំ​ក្រោយ។ ប៉ុន្តែ​បើ​តានមការ​រាយការណ៍​កាល​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា Messi បាន​យល់​ព្រម​ចុះ​កិច្ចសន្យា​ថ្មី​ជាមួយ Barcelona រហូត​ដល់​ឆ្នាំ​២០២១​ឬ​២០២២ ។ ​នេះ​គ្រាន់តែ​ដំណឹង​ក្រៅផ្លូវការ ​ក្លឹប​មិន​ទាន់​ប្រកាស​ផ្លូវការ​នៅ​ឡើយ​ទេ។
ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ Tencent Sports  ​ម្ចាស់​ពាន Ballon d'Or ៥​សម័យ​នេះ​បាន​និយាយ​ថា គេ​ចង់​បញ្ចប់​អាជីព​នៅ  Barca បន្ទាប់​ពី​រួមរស់​អស់​នៅ​ទី​នេះ​អស់​១៣​ឆ្នាំ។ "វា​ជា​អ្វី​ដែល​ខ្ញុំ​តែងតែ​ចង់​បាន​និង​ស្រមៃ។ ខ្ញុំ​​ពេញ​ចិត្ត​ចូល​​និវត្តន៍​នៅ Barcelona”។ សម្ដី Messi៕​​​​​

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.