09/24/18

កាលពីប៉ុន្មានម៉ោងមុននេះហ្វេសប៊ុកផេកផ្លូវការរបស់សហព័ន្ធបាល់ទាត់កម្ពុជាបានប្រកាសពីរកាលបរិច្ឆេទនៃការប្រកួតមិត្តភាពអន្តរជាតិមួយនៅពហុកីឡដ្ឋានជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និង ក្រុមបាល់ទាត់ទីម័រខាងកើត​ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៨ វេលាម៉ោង ៦ៈ៣០នាទីល្ងាច ។ 


                  
គួររំលឹកផងដែរថាកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ គ្រូបង្វឹកថ្មីគឺលោក Honda បានដឹកនាំក្រុមគោព្រៃកម្ពុជាប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី ដោយពេលនោះកម្ពុជាចាញ់ម៉ាឡេស៊ីដោយលទ្ធផល ១ ទល់នឹង ៣ ក្រោមក្រសែភ្នែកអ្នកទស្សនាជិត៥ម៉ឺនអ្នក។ យើងទាំងអស់គ្នាសង្ឃឹមថាការប្រកួតមិត្តនៅថ្ងៃទី ១២ ខែតុលានេះ កម្ពុជានឹងធ្វើបានល្អជាងប្រកួតមុន ។




កាលពីប៉ុន្មានម៉ោងមុននេះនៅលើហ្វេសប៊ុកផេកផ្លូវការរបស់លោកគ្រូ ប្រាក់ សុវណ្ណារ៉ា បានបង្ហោះរូបភាព ៣ទៅ៤ សន្លឹកដែលរូបលោកបានថតរូបជាមួយក្រុមគ្រូបង្វឹកល្បីៗជុំវិញពិភពលោក ដែលមានដូចជា៖ 
លោក Roberto Martinez​ គ្រូបង្វឹកក្រុមជម្រើសជាតិបែលហ៊ី្សក, លោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស, លោក Luis Enrique គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ, លោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង , លោក Joachim Low គ្រូបង្វឹកក្រុមជម្រើសជាតិអាឡឺម៉ង់ ។ 






គិតត្រឹមរដូវកាល ២០១៨នេះ អ្នកចាំទីដៃទីមួយរបស់ក្រុមគោព្រៃកម្ពុជា និងក្លឹបណាហ្គាវើល ស៊ូ យ៉ាទី ធ្លាប់ជួយអោយក្លឹបឈ្នះពានលីគកំពូលកម្ពុជាចំនួន៤ដងមកហើយ ចាប់តាំងពីឆ្នាំ២០០៦។


កាលពីឆ្នាំ២០០៦ ស៊ូ យ៉ាទីបានលេងអោយអតីតក្លឹបអាជីពគឺក្រុមបៀលប្រាយ ហើយរូបគេក៏បានបន្តចូលរួមជាមួយក្លឹបក្រសួងការពាជាតិរយៈពេល៤ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៣។ បន្ទាប់ពីផុតកុងត្រាជាមួយក្រសួងការពារជាតិ ស៊ូ យ៉ាទី បានមកជ្រកកោនជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោនពី២០១៣ដល់ឆ្នាំ២០១៥ ហើយក្លឹបចុងក្រោយរបស់គេមុនចាកចេញទៅណាហ្គាវើលគឺបឹងកេតអេហ្វស៊ីនៅឆ្នាំ២០១៥ដល់២០១៨។


សរុបជារួមមក ស៊ូ យ៉ាទីធ្លាប់ជួយភ្នំពេញក្រោនឈ្នះជើងឯក MCL ចំនួន១ដងគឺនៅឆ្នាំ២០១៤ និងជួយបឹងកេតលើកពានលីគកំពូលចំនួន២ដង់នៅឆ្នាំ២០១៦និង២០១៧ ព្រមទាំងថ្មីៗនេះបានជួយអោយក្លឹបថ្មីរបស់ខ្លួនគឺណាហ្គាវើលឈ្នះជើងឯកឆ្នាំ២០១៨ទៀតផង។ 


ប្រភពនៃពត៌មាន៖ Sabay Sports News

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.