គ្រូការពារជាតិនិយាយថា ស្អែកលោកនឹងប្រើកីឡាករខ្មែរឲ្យបានច្រើន ពេលប៉ះណាហ្គាវើល

លោក ភា សុភក្ត្រា ដែលជាគ្រូបង្គោលក្លឹបក្រសួងការពារជាតិបានលើកឡើងថាពេលប៉ះណាហ្គាវើលនៅថ្ងៃស្អែកនេះលោកនឹងប្រើប្រាស់កីឡាករខ្មែរអោយបានច្រើន ដើម្បីត្រៀមជើងវគ្គផ្តាច់ព្រ័ត្រ Hun Sen Cup។



ក្រុមក្រសួង​ការពារ​ជាតិ នឹងត្រូវប៉ះ ជាមួយក្រុមណាហ្គាវើល នៅស្អែកនេះ វេលាម៉ោង៣រសៀល នៅកីឡដ្នានស្តាតចាស់។ ដោយបច្ចុប្បន្នណាហ្គាវើលកំពុងឈរនៅកំពូលតារាងនៃលីគកម្ពុជា ដោយណាហ្គាវើលត្រូវការឈ្នះជាដាច់ខាត ស្របពេលដែលក្រសួងការពារជាតិអស់ឱកាសប្រជែងពានលីគកំពូលទៅហើយ។


គ្រូបង្វឹកក្រុមក្រសួងការពារជាតិរូបនេះបានបន្តរទៀតថា លោកនឹងរៀបចំប្រព័ន្ធលេងអោយបានល្អបំផុត ។​ 
គួររំលឹកផងដែរថាក្លឹបក្រសួងការពារជាតិនឹងត្រូវប៉ះក្លឹបប៉ូលិសនៅថ្ងៃទី៦ខែក្រោយ៕


រូបភាព៖ CNCC, ប្រភព៖ Sabay Sports News
ពាក្យទាក់ទង​ ៖ ,

Post a Comment

[disqus][facebook][blogger]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.