ផ្លូវការ ហ៊ុល គឹមហ៊ុយ ជាអ្នកចាំទីចំណូលថ្មីរបស់បឹងកេត
នៅមុននេះបន្តិចក្លឹបបឹងកេត បានប្រកាសអំពីការចុះកិច្ចសន្យាជាមួយអ្នកចាំទីវ័យក្មេង ហ៊ុល គឹមហ៊ុយ ដោយពាក់អាវលេខ១ដែលកាលពីមុខជាអាវរបស់រៀមច្បង ស៊ូ យ៉ាទី ដែលទើបតែចាកចេញទៅណាហ្គាវើលកាលពីពេលថ្មីៗនេះ។
បើនិយាយពីប្រវត្តរបស់អ្នកចាំទីវ័យក្មេងរូបនេះវិញគឺរូបគេមានស្រុកកំណើតនៅ ខេត្តតាកែវ បានជាប់ឈ្នោះជាយុវជនថ្នាលរបស់សាលាបាល់ទាត់ជាតិបាទីអំឡុងឆ្នាំ២០១៤។ បន្ទាប់មកក៏បានក្លាយជាអ្នកចាំទីដៃទី១របស់ក្រុមគោព្រៃតូច នាចុងរដូលកាលនេះ គឹមហ៊ុយបានចូលរួមលេងពានជាច្រើនដូចជា AFF U16 Championship, AFF U17, AFF U18, និង AFF U19 Championship
កាលពីឆ្នាំ២០១៧ គឹមហ៊ុយ ក៏បានកោះហៅចូលក្រុមជម្រើសជាតិឈុតធំលើកដំបូង ក្រោមការដឹកនារបស់លោក Leonardo Vitorino ៕