
ក្រុមជម្រើសជាតិវៀតណាម នៅតែជាក្រុមខ្លាំងក្នុងតំបន់អាស៊ាន ដែលអាចឡើងទៅវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ AFC Asian Cup 2019 ដែលបានយកឈ្នះជម្រើសជាតិហ្សកដានី ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៤-២ ក្រោយប្រកួតចប់១២០នាទី បានត្រឹមស្មើរ ១-១ កាលពីយប់មិញនេះ។
ហ្សកដានី បាននាំមុខមុន នៅនាទី៣៩ ដោយកីឡាករ abdel-Rahman ក្រោយមកវៀតបានតាមស្មើរវិញនៅនាទី ៥១ ដោយកីឡាករ Nguyen Cong Phuong ។ លទ្ធផលនេះរក្សារហូតដល់ចប់ការប្រកួត៩០នាទី និងបន្ថែមម៉ោង១៥នាទី២ដង។ ចូលដល់វគ្គប៉េណាល់កាត់សេចក្តី វៀតណាមស៊ុតចូល ៤គ្រាប់ ចំណែកឯហ្សកដានី ស៊ុតចូលតែ២គ្រាប់ប៉ុណ្ណោះ៕
ខាងក្រោមនេះជាវីដេអូហាយឡាយរវាង វៀតណាម និង ហ្សកដានី៖




Post a Comment