![]() |
| លោក Leonardo Vitorino |
គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះបានឲ្យដឹងថា វៀតណាម ជាក្រុមខ្លាំងមួយក្នុងតំបន់អាស៊ី។ ក្រុមនេះមានកីឡាករដែលមានល្បឿនលឿន និងបច្ចេកទេសខ្ពស់ ហេតុនេះការប៉ះវៀតណាមមិនមែនជារឿងងាយស្រួលឡើយ។
លោកបញ្ជាក់ថា ចំណុចដែលគួរកត់សម្គាល់ វៀតណាម មានខ្សែបម្រើកណ្ដាលពីររូប ដែលតែងបង្កើតឱកាសឲ្យមិត្តរូបក្រុមរបស់គេស្វែងរកគ្រាប់បាល់។ គ្រូបង្វឹករូបនេះជឿថា ការប៉ះវៀតណាមត្រូវប្រយ័ត្នទៅលើខ្សែបម្រើកណ្ដាលពីររូបនោះឲ្យមែនទែន។
កម្ពុជា នឹងត្រូវទទួលក្រុមវៀតណាមនាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិ សម្រាប់ការប្រកួតលើកទី៣ ក្នុងពូល C នៃពានរង្វាន់ខាងលើ។ ឆ្លងកាត់ពីរប្រកួតសន្សំពិន្ទុកន្លងមក ពូលCនេះប្រទេសហ្សកដានីស្ថិតនៅលេខ១ក្នុងពូលមាន៤ពិន្ទុ ស្របពេលកម្ពុជា ស្ថិតនៅលេខ២ មាន៣ពិន្ទុ ខណៈវៀតណាមនៅលេខ៣ មាន២ពិន្ទុ និងអាហ្វហ្គានីស្ថានស្ថិតនៅលេខ៤មាន១ពិន្ទុ។ វគ្គនេះនឹងមាន២ក្រុមឡើងទៅវគ្គបន្ត៕
ប្រភព៖ Sabay News Sports


Post a Comment