អនាគតរបស់កីឡាករវ័យ២៩ឆ្នាំរូបនេះមានការស្រពិចស្រពិល ស្របពេលកុងត្រានឹងអស់នៅឆ្នាំក្រោយ។ ប៉ុន្តែបើតានមការរាយការណ៍កាលពីម្សិលមិញបានឲ្យដឹងថា Messi បានយល់ព្រមចុះកិច្ចសន្យាថ្មីជាមួយ Barcelona រហូតដល់ឆ្នាំ២០២១ឬ២០២២ ។ នេះគ្រាន់តែដំណឹងក្រៅផ្លូវការ ក្លឹបមិនទាន់ប្រកាសផ្លូវការនៅឡើយទេ។
ក្នុងកិច្ចសម្ភាសន៍ជាមួយ Tencent Sports ម្ចាស់ពាន Ballon d'Or ៥សម័យនេះបាននិយាយថា គេចង់បញ្ចប់អាជីពនៅ Barca បន្ទាប់ពីរួមរស់អស់នៅទីនេះអស់១៣ឆ្នាំ។ "វាជាអ្វីដែលខ្ញុំតែងតែចង់បាននិងស្រមៃ។ ខ្ញុំពេញចិត្តចូលនិវត្តន៍នៅ Barcelona”។ សម្ដី Messi៕




Post a Comment