ខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់នៅ La Liga ទាំងពីរបានក្លាយជាគូប្រជែងលើទីលានចាប់តាំងពី Ronaldo ផ្ទេរពី Manchester United ទៅ Real Madrid កាលពីឆ្នាំ២០០៩ ក្នុងនោះបានបណ្ដាក់គ្នាលើកពាន Ballon d'Ors ៩លើកចុងក្រោយ។
ក្នុងកិច្ចសម្ភាសន៍ Messi បានពោលសរសើរ Ronaldo ទោះជាសារព័ត៌មាននានាព្យាយាមធ្វើឲ្យពួកគេក្លាយជាគូបដិបក្ខក៏ដោយ។ "ពាក្យថាសត្រូវគឺបង្កើតដោយអ្នកកាសែត មិនមែនខ្ញុំ និង Ronaldo ទេ។ ពួកយើងគ្រាន់តែខំដើម្បីក្រុមរៀងខ្លួន។ Ronaldo ជាកីឡាករដ៏អស្ចារ្យហើយកាន់តែខ្លាំងជារៀងរាល់ឆ្នាំ ពិភពលោកទាំងមូលបានដឹង ហើយនេះជាមូលហេតុធ្វើឲ្យគាត់ក្លាយជាកីឡាករល្អបំផុតមួយរូបក្នុងពិភពបាល់ទាត់"។ Messi និយាយដូច្នេះ៕



Post a Comment