គិតត្រឹមរដូវកាល ២០១៨នេះ អ្នកចាំទីដៃទីមួយរបស់ក្រុមគោព្រៃកម្ពុជា និងក្លឹបណាហ្គាវើល ស៊ូ យ៉ាទី ធ្លាប់ជួយអោយក្លឹបឈ្នះពានលីគកំពូលកម្ពុជាចំនួន៤ដងមកហើយ ចាប់តាំងពីឆ្នាំ២០០៦។
កាលពីឆ្នាំ២០០៦ ស៊ូ យ៉ាទីបានលេងអោយអតីតក្លឹបអាជីពគឺក្រុមបៀលប្រាយ ហើយរូបគេក៏បានបន្តចូលរួមជាមួយក្លឹបក្រសួងការពាជាតិរយៈពេល៤ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៣។ បន្ទាប់ពីផុតកុងត្រាជាមួយក្រសួងការពារជាតិ ស៊ូ យ៉ាទី បានមកជ្រកកោនជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោនពី២០១៣ដល់ឆ្នាំ២០១៥ ហើយក្លឹបចុងក្រោយរបស់គេមុនចាកចេញទៅណាហ្គាវើលគឺបឹងកេតអេហ្វស៊ីនៅឆ្នាំ២០១៥ដល់២០១៨។
សរុបជារួមមក ស៊ូ យ៉ាទីធ្លាប់ជួយភ្នំពេញក្រោនឈ្នះជើងឯក MCL ចំនួន១ដងគឺនៅឆ្នាំ២០១៤ និងជួយបឹងកេតលើកពានលីគកំពូលចំនួន២ដង់នៅឆ្នាំ២០១៦និង២០១៧ ព្រមទាំងថ្មីៗនេះបានជួយអោយក្លឹបថ្មីរបស់ខ្លួនគឺណាហ្គាវើលឈ្នះជើងឯកឆ្នាំ២០១៨ទៀតផង។
ប្រភពនៃពត៌មាន៖ Sabay Sports News





Post a Comment