ហេតុផលធំៗពីរយ៉ាងដែល ចាន់ វឌ្ឍនាកា គួរតែជាប់ជម្រើសជាតិ

ក្រោយពីលីគកំពូលកម្ពុជាបញ្ជប់ ប្រហែលជាមួយសប្តាហ៍ទៀតប៉ុណ្ណោះ ក្រុមគ្រូបង្វឹកនឹងប្រកាសឈ្មោះកីឡាករជម្រើសជាតិសារជាថ្មី។ ហើយពេលនោះអ្នកគាំទ្រទាំងអស់នឹងដឹងថាតើខ្សែប្រយុទ្ធឆ្នើមរបស់បឹកកេត ចាន់ វឌ្ឍនាកា នឹងត្រូវបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិជាថ្មីឫក៏យ៉ាងណា?

​                

វាជាការពិតណាស់ ចាន់ វឌ្ឍនាកា ឬក៏បងប្អូនតែងតែហៅថា CV11 គួរតែមានវត្តមានក្នុងបញ្ជីក្រុមជម្រើសជាតិសារជាថ្មីក្រោមហេតុផលធំៗ២យ៉ាង។ 
ហេតុផលទី១៖ វឌ្ឍនាកា បានជាពីរបួសវិញហើយ និងបានបង្ហាញខ្លួនក្នុងលីគកំពូលកម្ពុជាថែមទៀតផង។ CV11 បានបង្ហាញទម្រង់លេងបានល្អជាងមុនច្រើន នៅតំបន់ប្រយុទ្ធពេលប៉ះខេមបូឌាថៃហ្គ័របើទោះបីលទ្ធផលស្មើរគ្នាក៏ដោយ ។
ចំណែកហេតុផលទី២វិញ៖ យើងឃើញថានៅតំបន់ប្រយុទ្ធហាក់មានចំណុចខ្លះខាតនៅឡើយ ដោយកាលពីប្រកួតជាមួយម៉ាឡេស៊ី កីឡាករ ស៊ិន កក្កដា មានបទពិសោធន៍ពុំទាន់គ្រប់គ្រាន់ក្នុងគ្រប់គ្រងបាល់ ចំណែកឯ ប្រាក់ មុន្នីឧត្តម មិនបានបង្ហាញខ្លួនក្នុងជំនួបមិត្តភាពនោះឡើយដោយសារតែបញ្ហារបួសរាំរ៉ៃរបសខ្លួន។



សរុបជារួមមក បើតាមហេតុផលខាងលើទាំងពីរនេះ ចាន់ វឌ្ឍនាកា អាចនឹងមានឱកាសជាតិជម្រើសជាតិក្រោមការដឹងនាំរបស់អ្នកចាត់ការទូទៅ Keisuk Honda ដល់ទៅ 80 ភាគរយទៅហើយ ។
គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិកម្ពជា នឹងត្រូវប្រកួតមិត្តភាពលើកទី២ជាមួយ ទីម័រខាងកើត នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ ។
កុំភ្លេចចូលរួមទស្សនាអោយបានច្រើនកុះករដើម្បីលើកស្ទួយវិស័យកីឡាជាតិយើង ៕

ពាក្យទាក់ទង​ ៖ ,

Post a Comment

[disqus][facebook][blogger]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.