នៅចុងសប្តាហ៍នេះគឺជាក្រកួតចុងនៃព្រឹត្តិការណ៍លីគកំពូលកម្ពុជា រវាងក្រុមបឹងកេត និងភ្នំពេញក្រោន នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ ហើយសំរាប់ការប្រកួតនេះផងដែរនឹងមិនមានលក់សំបុត្រឡើយពោលគឺបើកអោយអ្នកគាំទ្រទាំងអស់ចូលរួមទស្សនាដោយឥតគិតថ្លៃ។
បើទោះបីជាការប្រកួតចុងក្រោយក៏ដោយប៉ុន្តែគ្រប់គ្នាដឹងហើយថានេះជាជំនួបដ៏ជក់ចិត្តបំផុត ខណៈដែលអ្នកគាំទ្រខ្លះថាគឺជាគូស៊ីសាច់ហុតឈាមទៀតផង ។ គួរបញ្ញាក់ផងដែរថា កាលពីជើងទី១ក្រុមបឹងកេតអេហ្វស៊ីបានយកឈ្នះលើក្រុមភ្នំពេញក្រោនដោយលទ្ធផល ៣-២ ដូច្នេះនេះជាពេលវេលាសងសឹកសម្រាប់ភ្នំពេញក្រោន ស្របពេលដែលបឹងកេតនឹងមិនងាយអោយដៃគូរយកឈ្នះខ្លួនងាយៗឡើយ៕



Post a Comment