គ្រូបង្គោលក្រុមជម្រើសជាតិម៉ាឡេស៊ី លោក Tan Cheng Hoe បានកោះហៅកីឡាករចំនួន ២៧នាក់ ចេញពីក្លឹបចំនួន ១១ (ក្នុងស្រុក ១០ និង ក្រៅស្រុក ១) ដើម្បីត្រៀមលក្ខណៈក្នុងការប្រកួតមិត្តភាពអន្តរជាតិ ទល់នឹងក្រុមជម្រើសជាតិកម្ពុជា។
កីឡាករទាំង២៧នាក់ មានមកពីក្លឹប ដូចខាងក្រោម៖
/5b90866d4391f_1536198240_large.jpg)
ជម្រើសជាតិម៉ាឡេស៊ី ហ្វឹកហាត់ត្រៀមប៉ះកម្ពុជា (រូបថត៖ សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី)
ក្លឹបក្នុងស្រុក
- Johor Darul Ta'zim ចំនួន ៦ នាក់
- Perak ចំនួន ៤ នាក់
- Kedah ចំនួន ៥ នាក់
- Kuala Lumpur ចំនួន ៣នាក់
- Meleka United ចំនួន ១នាក់
- Sabah ចំនួន ២នាក់
- Kelantan ចំនួន ១នាក់
- Pahang ចំនួន ២នាក់
- PKNS ចំនួន ១នាក់
- Selangor ចំនួន ១នាក់
ក្លឹបក្រៅស្រុក
- Nakhon Ratchasima (លីគកំពូលថៃ) ចំនួន ១នាក់។
សូមជម្រាបថា សមាជិកក្រុមជម្រើសជាតិម៉ាឡេស៊ី មាន ៩នាក់ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ Asian Games 2018 ដែលទើបតែបញ្ចប់នាពេលថ្មីៗកន្លងទៅ។
ជម្រើសជាតិម៉ាឡេស៊ី នឹងមកសួរសុខទុក្ខក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតមិត្តភាពនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៦:៣០ នាទីល្ងាច៕
ប្រភព៖ ខ្លីៗ

Post a Comment