ការទន្ទឹងរងចាំរបស់អ្នកគាំទ្របាល់ទាត់ទាំងអស់ត្រូវបានបញ្ចប់ហើយ ដោយថ្មីៗនេះសហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ចេញឯកសណ្ឋានថ្មីរបស់ក្រុមគោព្រៃកម្ពុជា ហើយវានៅតែត្រូវបានផលិតដោយក្រុមហ៊ុនថៃ FBT ដដែល។
បើយើងមើលតាមរូបភាពជាក់ស្តែងឯកសណ្ឋានថ្មីនេះនៅតែរក្សាពណ៌ខៀវដដែល ប៉ុន្តែអ្វីដែលគួអោយចាប់អារម្មណ៍នោះគឺមានបីចំនុច៖
១. នៅខាងក្រោយគឺមានរូបទង់ជាតិជាដំណាងប្រទេស
២. ចំណែកផ្នែកខាងមុខវិញ មានឆ្នូតពណ៍ខៀវខ្ចីអមដោយក្រឡាប្រទាក់គ្នារហូតដល់ក្រោម។
៣. ចុងនៃដៃអាវទាំងសងខាងយើងឃើញមានដាក់អក្សរថា KOUPREY KAMPUCHEA ។
ក្រុមគោព្រៃកម្ពុជានិឹងប្រើប្រាស់ឯកសណ្ឋានថ្មីនេះ ក្នុងការប្រកួតមិត្តជាមួយក្រុមម៉ាឡេស៊ី នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៨។





Post a Comment