គីរីដងរែកគ្រោងចំណាយខ្ទង់កន្លះលានដុល្លារ ដើម្បីសាងសង់ទីលានបាល់ទាត់ដ៏ប្រណិតមួយ

ទីលានដែលកំពុងតែចាប់ផ្តើមសាងសង់របស់ក្រុមបាល់ទាត់គីរីដង់រែក គឺគ្រោងចំណាយរហូតដល់ខ្ទង់កន្លះលានដុល្លារ ហើយអាចនឹងលេចរូបរាងក្នុងរយៈពេលឆាប់ៗខាងមុខនេះ ដែលមានមូលដ្ឋាននៅទឹកដីខេត្តសៀមរាបផ្លូវបំបែកក្រោលសេះ ភូមិស្វាយដង្គំ។ 



អ្នកគ្រប់គ្រងក្រុមគីរីដងរែកលោក អេង ស៊ីនដារ៉ា បានឲ្យដឹងថា ទំហំទឹកប្រាក់នេះទទួលបានពីការឧបត្ថម្ភពីមនុស្សម្នាក់ដែលលោកសុំមិនបញ្ចេញឈ្មោះ ហើយក៏ជាអ្នករកស៊ីមុខជំនួញដែលស្រលាញ់វិស័យបាល់ទាត់ផងដែរ ហើយទីលានកម្រិតស្មៅធម្មជាតិនេះគឺមានគុណភាពដូចទាំងស្រុងទៅនឹងក្លឹបភ្នំពេញក្រោន ។




​អ្នកគ្រប់ក្លឹបដែលមានមូលដ្ឋាននេះខេត្តសៀមរាបមួយនេះបានបន្ថែមទៀតថា បើគិតមកដល់ពេលនេះទីលានខាងលើបានសាងសង់រួចមួយចំនួនហើយ ដូចជាការបង្កប់ទុយយោបាញ់ទឹក និងចាក់ដីជាដើម៕


ប្រភពនៃពត៌មាន៖ សប្បាយស្ពត, រូបភាព៖ ក្លឹបគីរីដងរែក
ពាក្យទាក់ទង​ ៖ ,

Post a Comment

[disqus][facebook][blogger]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.