ចប់ការប្រកួត៖ កម្ពុជាបានត្រឹមខកចិត្តដោយចាញ់ម៉ាឡេស៊ី ១ទល់នឹង៣

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​កំពុង​ធ្វើ​យ៉ាង​ល្អ​នៅ​ក្នុង​វគ្គ​ទី​១​តាម​រយៈ​ការ​បំប៉ោង​សំណាញ់​​ទី​របស់​ជម្រើស​ជាតិ​ម៉ាឡេស៊ី​១​គ្រាប់​ដោយ​ខ្សែ​ការពារ​មក​ពី​ព្រះ​ខ័នរាជ​ស្វាយរៀង​ ស៊ើយ វិសាល។



ក្រុម​គោ​ព្រៃ​កម្ពុជាបាន​ចាញ់​​ក្រុម​ភ្ញៀវ​ម៉ាឡេស៊ី​ដោយ​លទ្ធផល ៣-១ សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ដែល​ទើប​​បញ្ចប់​ទៅ​មុន​នេះ​បន្តិច​​នៅ​ពហុកីឡដ្ឋាន​ជាតិ​ក្នុង​រាជ​ធានី​ភ្នំពេញ។
នៅ​វគ្គ​ទី​២ ម៉ាឡេស៊ី​បាន​ព្យាយាម​វាយ​សម្រុក និង​កាន់​តែ​ល្អ​ទៅ​ដោយ​បាន​ដាក់​សម្ពាធ​ជា​បន្ត​បន្ទាប់​លើ​ម្ចាស់​ផ្ទះ​កម្ពុជា។ ទី​​បំផុត​ម៉ាឡេស៊ី​បាន​បំបែក​ពងមាន់​របស់​កម្ពុជា​ដើម្បី​តាម​ស្មើ ១-១ ដោយ​កីឡាករ Saad នៅ​នាទី​ទី​៦២ និង​បាន​បន្ថែម​១​គ្រាប់​ទៀតដោយ​កីឡាករ Andik នៅ​នាទី​ទី​៧៤ ​​ដើម្បី​នាំ​មុខ ២-១។ ចុង​ម៉ោង​វគ្គ​ទី​២ ម៉ាឡេស៊ី រក​បាន​១​គ្រាប់​ទៀត​ដើម្បី​យក​ឈ្នះ​ម្ចាស់​ផ្ទះ​កម្ពុជា ៣-១។
ចំពោះ​កម្ពុជា​ក៏​បានវាយ​លុក​ខ្លាំង និង​មាន​ឱកាស​ស៊ុត​ តែត​​ចំគោល​ដៅ​ជា​ច្រើន​ដង ប៉ុន្តែ​គ្មាន​សំណាង​ឡើយ​ដោយ​អ្នក​ចាំ​ទី​ម៉ាឡេស៊ី​ពិត​ជា​ល្អ​ដោយ​សង្គ្រោះ​បាល់​គ្រោះ​ថ្នាក់​ជា​ច្រើន​លើក៕​
ដកស្រងពីវេបសាយ៖ សប្បាយ

ពាក្យទាក់ទង​ ៖ ,

Post a Comment

[disqus][facebook][blogger]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.