ល្ងាចនេះនឹងមានការប្រកួតដ៏អស្ចរ្យាមួយនៅពហុកីឡដ្ឋានជាតិរវាងក្រុមបឹងកេតនិងភ្នំពេញក្រោន វេលាម៉ោង៦ល្ងាច ។ គូនេះត្រូវបានគេហៅថា Classical Match របស់លីគកំពូលកម្ពុជា ដែលអ្នកគាំទ្រប្រដូចទៅនឹង El Clasico រវាង Barcelona និង Real Madrid របស់លីគកំពូលនៅប្រទេសអេស៉្បាញ ។
ហើយសំរាប់ការប្រកួតល្ងាចនេះរឹតតែពិសេសដោយពុំមានការលក់សំបុត្រឡើយ គឺអ្នកគាំទ្រអាចចូលទស្សនាដោយសេរីបាននៅឯពហុកីឡដ្ឋានជាតិ។ ចំណែកឯក្លឹបភ្នំពេញក្រោនបានប្រកាសថាក្លឹបរបស់ខ្លួននឹងចែកអាវរបស់កីឡាករដល់អ្នកគាំទ្រដែលបានមកចូលរួមទស្សនាផងដែរ ។
ហើយសំរាប់ការផ្សាយវិញគឺផ្សាយផ្ទាល់នៅលើ Channel Youtube របស់គណៈកម្មការប្រកួតបាល់ទាត់កម្ពុជាផងដែរ៕



Post a Comment