តោះទៅមើលការវិភាគរជម្រើស ១១នាក់ដំបូងកម្ពុជារបស់ FoxSports ទល់ម៉ាឡេស៊ីល្ងាចនេះ

ម៉ោង ៦ៈ៣០នាទីល្ងាច ថ្ងៃទី ១០ កញ្ញានេះ ជាពេលវេលាដ៏អស្ចរ្យាមួយ សម្រាប់អ្នកគាំទ្រគោព្រៃកម្ពុជាដែលចង់ឃើញការដឹកនាំរបស់ Keisuke Honda ។
អ្វីដែលបងប្អូនរឹតតែចង់ដឹងទៀតនោះ គឺថាតើកីឡាករណាខ្លះជាប់ជម្រើស១១នាក់ដំបូងរបស់អ្នកចាត់ការថ្មីជប៉ុន?

ថ្ងៃនេះវែបសាយ Fox Sports Cambodia បានបង្ហាយទស្សនៈ និង ជ្រើសរើសកីឡាករ ១១រូប ដែលអាចជាប់ក្នុងបញ្ជីដំបូងរបស់គ្រូថ្មី ទល់ម៉ាឡេស៊ី។

Fox Sports Cambodia យល់ថាជម្រើសជាតិនឹងប្រើទម្រង់ ៤-៣-៣ ដែលជួយសម្រួលច្រើនដល់លំនឹងនៃតំបន់ទាំង៣ មិនថាក្នុងពេលការពារ ឬពេលប្រយុទ្ធ។



ចំណែក​​​សមាសភាព​កីឡាករ ​១១នាក់ដំបូង​ យើង​វិភាគ​ទាំង​អស់​គ្នា​ដូច​តទៅ៖
១-​ អ្នក​ចាំទី​


អ្នក​ចាំទី​ជម្រើស​ជាតិ​ទាំង​ ៣​រូប​កំពុង​ហ្វឹកហាត់​ជុំ​គ្នា​ នៅ​ពហុកីឡដ្ឋាន​ជាតិ

ក្នុង​ចំណោម​អ្នក​ចាំទី​ទាំង​៣​ កែវ​ សុខសិលា ហាក់​មាន​ភាគរយ​ទាប​ជាង​បន្តិច​ ដ្បិត​ជា​សិស្ស​ប្អូន​ទាំង​បទពិសោធ​ និង​ បច្ចេកទេស​ ខណៈ​ ស៊ូ​ យ៉ាទី​ និង​ អ៊ុំ​ វិចិត្រ​ ស្ថិត​ក្នុង​ស្ថានភាព ​៥០-៥០។​ យ៉ាង​ណា​ក្ដី​ វិចិត្រ​ ហាក់​ធ្វើ​បាន​ល្អច្រើន​ជាង​ ពេល​បង្ហាញ​ខ្លួន​ក្នុង​លីគ ហើយ​កាន់​តែ​ប្រសើរ​អំឡុង​ពេល​ប្រមូល​ផ្ដុំ​។​ FOX Sports Cambodia គិតថា​ អ៊ុំ​ វិចិត្រ​ នឹង​ជាប់​ជម្រើស​ដំបូង។​
-តំបន់​ការពារ​
FOX Sports Cambodia មើល​ឃើញ​ថា​ ឈិន​ ឈឿន​ – ឆេង​ ម៉េង​ – ស ពិសិដ្ឋ​ និង​ ហុង​ ផេង​ សក្ដិសម​​បំផុត​សម្រាប់​តំណែង​នេះ។​ ឈិន​ ឈឿន​ អាច​រត់​ឡើង​ចុះ​ជួយ​ការពារ​ និង​ បម្រើ​ដោយ​កាត់​បាល់​ចូល​តំបន់​គ្រោះថ្នាក់​ ចំណែក​មិត្ត​រួម​ក្រុម​របស់​គេ​ ស​ ពិសិដ្ឋ​ រារាំង​សំណាញ់​ទី​ការពារ​ជាតិ​បាន​យ៉ាង​រឹង​មាំ​ ខណៈ​ ហុង​ ផេង​ ក៏​ជួយ​បឹង​កេត​បាន​ច្រើន​មិន​ខុស​គ្នាទេ​​ ហើយ​ ឆេង​ ម៉េង អាច​រ៉ាប់រង​លើ​ក្រោមនៅ​ស្លាប​ខាង​ឆ្វេង​ ដូច​ ឈិន ឈឿន​ ដែរ។
-តំបន់​បម្រើ​


ប្រធាន​ក្រុម គួច​ សុកុម្ភៈ ព្យាយាម​រារាំង​បាល់​ ពេល​ហ្វឹកហាត់​នៅ​ពហុកីឡដ្ខាន​ជាតិ​

ប្រធាន​ក្រុម​ គួច​ សុកុម្ភៈ​ និង​ ខ្សែ​បម្រើ​ Terrenganu ប៊ីន​ ចន្ថា​ជារី​ ច្បាស់​ណាស់​នឹង​ក្លាយ​ជា​ជម្រើស​មិន​អាច​ខ្វះ​បាន​របស់​ក្រុម​ ប៉ុន្តែ​សម្រាប់​កីឡាករ​ ១រូប​ទៀត​ វា​ហាក់​ពិបាក​ក្នុង​ការ​ជ្រើសរើស​បន្តិច​ ព្រោះ​សម្បូរ​ដោយ​កីឡាករ​ល្អៗ​ក្នុង​កម្រិត​មិន​លើស​ខ្វះ​គ្នា​មួយ។​ បែប​ណា​ក្ដី​ FOX Sport Cambodia គិត​ថា​ ប្រាក់​ ធីវ៉ា អាច​នឹង​ក្លាយ​ជា​បេក្ខភាព​ទី​ ៣​ ដ្បិត​គេ​រហ័ស​រហួន​ ភ្ជាប់​ទំនាក់​ទំនង​ពី​តំបន់​បម្រើ​ ទៅ​ប្រយុទ្ធ​បាន​ល្អ ហើយ​មាន​ជំនាញ​ទាត់​បញ្ចូល​ទី​ពី​ចម្ងាយ​ទៀត​ផង។
៤-តំបន់​ប្រយុទ្ធ​
វា​ហាក់​មិន​ពិបាក​ពេក​ទេ​ សម្រាប់​ការ​ជ្រើស​រក​កីឡាករ​ក្នុង​តំបន់​មួយ​នេះ​ ព្រោះ​មាន​តែ​កីឡាករ ​៤​រូប​ប៉ុណ្ណោះ។​ FOX Sports Cambodia គិត​ថា​ រ៉ឹង​ ប៊ុន​ហៀង​ និង​ កែវ​​ សុខផេង​ ជា​ជម្រើស​២​រូប​សំខាន់​ជាង​គេ​ ចំណែក​ ស៊ិន​ កក្កដា ដ្បិត​ក្មេង​ទាំង​វ័យ​ និង​ បទពិសោធ​ពិត​មែន​ តែ​គុណភាព​ និង​ ភាព​គ្មាន​របួស​របស់​គេ​ អាច​ធ្វើ​ឲ្យ​រៀម​ច្បង​ ប្រាក់​ មុន្នី​ឧត្ដម​ អង្គុយ​កៅអី​បម្រុង​បាន។​


ជម្រើស​ ១១​នាក់​ដំបូង​របស់​កម្ពុជា​ តាមទស្សនៈ​ FOX Sports Cambodia

សរុប​ទៅ​ជម្រើស​ ១១​នាក់​ដំបូង​របស់​ FOX Sports Cambodia គឺ៖​
អ្នក​ចាំទី៖ អ៊ុំ វិចិត្រ​​
ខ្សែ​ការពារ​៖ ឆេង ម៉េង – ស ពិសិដ្ឋ – ហុង ផេង – ឈិន ឈឿន
ខ្សែ​បម្រើ​៖ ប្រាក់ ធីវ៉ា – គួច សុកុម្ភៈ – ប៊ីន ចន្ថាជារី
ខ្សែ​ប្រយុទ្ធ​៖ រ៉ឹង ប៊ុនហៀង – ស៊ិន កក្កដា – កែវ សុខផេង​
ប្រភព៖ Fox Sports Cambodia
ពាក្យទាក់ទង​ ៖ ,

Post a Comment

[disqus][facebook][blogger]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.