២​ចំណុច​ក្រោម​ការ​ដឹក​នាំ​របស់ Honda ខុស​គ្នា​ស្រលះ​ពី​​ការ​ប្រមូល​ផ្ដុំ​ជម្រើស​ជាតិ​មុន​ៗ

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ធ្វើ​ការ​ប្រមូល​ផ្ដុំ​កាល​ពី​​ល្ងាច​ម្សិល​មិញ​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្រោម​ការ​ដឹក​នាំ​របស់ Keisuke Honda ដើម្បី​ត្រៀម​ការ​ប្រកួត​មិត្ត​ភាព​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ ម៉ាឡេស៊ី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨។
សកម្មភាព​ហ្វឹកហាត់​ថ្ងៃ​ទី​១​
​ទាក់​ទង​ការ​ប្រមូល​ផ្ដុំ​នេះ​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ឃើញ​ថា មាន​ភាព​ខុស​គ្នា​ខ្លាំង​បើ​ធៀប​នឹង​ការ​ប្រមូល​ផ្ដុំ​របស់​ជម្រើស​ជាតិ​កន្លង​មក។
១-​​អ្នក​សារព័ត៌មាន​មក​ពី​​​ច្រើន​ស្ថាប័ន៖ ក្នុង​ការ​ប្រមូល​ផ្ដុំ​កន្លង​មក​ត្រូវ​បាន​គេ​ដឹង​ថា មាន​អ្នក​សារព័ត៌មាន​៣​ឬ​៤​ស្ថាប័ន​ប៉ុណ្ណោះ ដែល​ចុះ​មក​យក​ព័ត៌មាន​ពេល​ពេល​ជម្រើស​ជាតិ​ប្រមូល​ផ្ដុំ ដែល​ក្នុង​នោះ Sabay ជា​ស្ថាប័ន​មួយ​តែង​ចុះ​ទៅ​យក​ផង​ដែរ។
២-​​​មាន​អ្នក​ទស្សនា​ក្នុង​ពេល​ហ្វឹកហាត់៖ ​បើ​ទោះ​បី​មាន​អ្នក​ទស្សនា​មិន​ច្រើន​ក្នុង​កំឡុង​ហ្វឹកហាត់​ម្សិល​មិញ ក៏​ប៉ុន្តែ​ចំណុច​នេះ​ហាក់​ខុស​ប្លែក​ពី​ការ​ប្រមូល​ផ្ដុំ​មុន​ៗ ដែល​គ្មាន​អ្នក​ទស្សនា​​សូម្បី​ម្នាក់​មក​អង្គុយ​មើល​ពេល​កំពុង​ហ្វឹកហាត់។
​ក្រៅ​ពី​ការ​​ប្រមូល​ផ្ដុំ​​ត្រៀម​ការ​ប្រកួត​ខាង​លើ​​កម្ពុជា​នៅ​សល់​ពីរ​ប្រកួត​ទៀត​គឺ​ជួប​ក្រុម​ជម្រើស​ជាតិ ទីម័រខាងកើត នៅ​ថ្ងៃ​ទី​១២ ខែ​តុលា និង​ជួប​ក្រុម​សិង្ហបុរី ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕

អត្ថបទ៖   សប្បាយស្ពត
ពាក្យទាក់ទង​ ៖ ,

Post a Comment

[disqus][facebook][blogger]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.