៩០ភាគរយហើយដែល វឌ្ឍនាកា ជាប់ជម្រើស១១នាក់ដំបូង

ខ្សែប្រយុទ្ធឆ្មើមរបស់បឹងកេតនិងក្រុមជម្រើសជាតិ ចាន់ វឌ្ឍនាកា មានភាគរយខ្ពស់ក្នុងការបង្ហាញខ្លួនសំរាប់ជម្រើស១១នាក់ដំបូង ក្នុងជំនួបមិត្តភាពអន្តរជាតិជាមួយទីម័រខាងកើត នាល្ងាចនេះវេលាម៉ោង ៦ៈ៣០នាទី នៅពហុកីឡដ្ឋានជាតិ។


បើមើលតាមការហ្វឹកហាត់ CV11 មានវត្តមានគ្រប់ប្លង់ទាំងអស់របស់គ្រូបង្វឹក។ នេះមានន័យថា គេគឺជាកូនសោមួយដ៏សំខាន់ដែលនឹងទាក់ចិត្តគ្រូ និងអ្នកចាត់ការទូទៅ Keisuke Honda ដើម្បីផ្តល់ឱកាសជួយក្រុមតាំងពីវគ្គទីមួយ។


ម៉្យាងវិញទៀត ក្រោយចាញម៉ាឡេស៊ី ក្រុមគោព្រៃកម្ពុជានឹងព្យាយាមប្តូរយុទ្ធសាស្រ្តដើម្បីពិនិត្យមើលសមត្ថភាពកីឡាករបន្ថែមមុនការប្រកួតពានរង្វាន់ AFF Suzuki Cup ចូលមកដល់ ។
ពាក្យទាក់ទង​ ៖ ,

Post a Comment

[disqus][facebook][blogger]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.