![]() |
| Xabi Alonso |
រូបភាពមួយសន្លឹកត្រូវបានបង្ហោះដោយទំព័របាល់ទាត់ក្នុងប្រទេសថៃមានឈ្មោះថា Grean Football (เกรียนฟุตบอล) ឃើញអតីតកីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះឈរថតជាមួយប៉ូលិស ស្ថិតក្នុងវត្តព្រះកែវ Wat Phra Kaew។
បុរសវ័យ៣៥ឆ្នាំទើបតែប្រកាសចូលនិវត្តន៍ពីបាល់ទាត់កាលពីខែមុនក្រោយជួយ Bayern Munich ឈ្នះ Bundesliga លើកទី២៧។ Alonso ចាប់ផ្ដើមអាជីពបាល់ទាត់ជាមួយក្លឹប Real Sociedad រួចផ្ទេរទៅ Liverpool, Real Madrid និងចុងក្រោយគឺ Bayern Munich។ ក្នុងតួនាទីលេងជាខ្សែបម្រើ រូបគេស៊ុតបញ្ចូលទីបាន ៣៥គ្រាប់៕




Post a Comment