ខ្សែប្រយុទ្ធពាក់លេខ១០បានសម្រេចចិត្តដូច្នេះក្រោយប៉ះទង្គិចជាមួយអ្នកសារព័ត៌មាននៅលើយន្តហោះពេលហោះត្រឡប់ពីម៉ាសេដូនី មកទួរគីវិញ។ ទោះជាយ៉ាងណា Turan មិនសោកស្ដាយទេចំពោះជម្លោះវាយគ្នាជាមួយ Bilal Mese អ្នកសារព័ត៌មាន Milliyet ដោយសារអ្នកកាសែតម្នាក់នោះបានសរសេររិះគន់គេយ៉ាងចាស់ដៃកាល Euro ២០១៦។
“ខ្ញុំបានធ្វើកំហុសមួយអំឡុងពេលពាក់អាវជម្រើសជាតិ ដែលវាមិនគួរកើតមានសោះ។ ប៉ុន្តែខ្ញុំមិនសោកស្ដាយទេ ព្រោះខ្ញុំនៅចងចាំពីរឿងអាក្រក់ដែល Mese បាននិយាយ។ ខ្ញុំសម្រេចចិត្តថាឈប់ពីជម្រើសជាតិត្រឹមនេះ”។ ប្រធានក្រុមវ័យ២៩ឆ្នាំប្រាប់ដូច្នេះ។
Turan គឺជាខ្សែប្រយុទ្ធលេងនៅ Barcelona នាពេលបច្ចុប្បន្នក្រោយផ្ទេរពី Atletico Madrid កាលពីឆ្នាំ២០១៥។ នៅក្រុមជម្រើសជាតិរូបគេបង្ហាញខ្លួនបាន ៩៤លើក និងស៊ុតបាន ១៧គ្រាប់៕



Post a Comment