គ្រូ​ឥណ្ឌូណេស៊ី ​ថា​មើល​ធ្លុះ​ទម្រង់​លេង​កម្ពុជា ​​តាំង​ពី​សប្ដាហ៍មុន​​មក​ម្ល៉េះ

Luis Milla ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​បាន​ប្រាប់​ថា​ក្រុម​ការងារ​របស់​លោក ​បាន​ពិនិត្យ​បច្ចេកទេស​លេង​របស់​ក្រុម​កម្ពុជា ​និង​មើល​ដឹង​តាំង​ពី​សប្ដាហ៍​មុន​មក​ហើយ ​ថា​លេង​របៀប​យ៉ាង​មិច​នោះ។


គ្រូ​បង្វឹក​វ័យ​៥១​ឆ្នាំ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “​ក្រុម​ការងារ​របស់​ខ្ញុំ​បាន​មើល​ការ​ប្រកួត និង​សិក្សា​ចំពោះ​ក្រុម​កម្ពុជា​កាល​ពី​សប្ដាហ៍​មុន។ កម្ពុជា​ជា​ក្រុម​ចូល​ចិត្ត​លេង​បាល់​ខ្លី ​អូស​ពី​ក្រោម​យក​មក​លេង​តែ​ម្ដង ​ដើម្បី​បម្រើ​ដល់​ស្លាប ​និង​តំបន់​ប្រយុទ្ធ។ ដូច្នេះ​យើង​បាន​ដឹង​មុន និង​អាច​រៀប​ចំ​ក្រុម​បាន​”។
អតីត​កីឡាករ​របស់ Real Madrid ​រូប​នេះ ​បន្ដ​ទៀត​ថា​នេះ​ជា​ក្រុម​មួយ​ដែល​ក្រុម​របស់​លោក​ផ្ដោត​ទៅ​លើ​យុវជន​ដើម្បី​ត្រៀម​លេង​ស៊ីហ្គេម។ ខណៈ​ដែល​ការ​ប្រកួត​ផ្លូវ​ការ​ផ្សេង​ទៀត ​មិន​មែន​ជា​ក្រុម​ដែល​យក​ឈ្នះ​លើ​ក្រុម​កម្ពុជា​ល្ងាច​មិញ​នេះ​នោះ​ទេ។

Luis Milla ​ជា​ជនជាតិ​អេស្ប៉ាញ ​ហើយ​កាល​ពី​នៅ​លេង​បាល់ទាត់​វិញ ​អតីត​ខ្សែ​បម្រើ​រូប​នេះ​ធ្លាប់​លេង​ឱ្យ​ក្លឹប​ FC Barcelona Real Madrid ​និង Valencia ​ដែល​សុទ្ធសឹង​ជា​ក្លឹប​ធំ​ៗ​ល្បី​ៗ​នៅ​អឺរ៉ុប​ថែម​ទៀត​ផង៕
ពាក្យទាក់ទង​ ៖ ,

Post a Comment

[disqus][facebook][blogger]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.