ការនិយាយបែបនេះដោយសារអ្នកគ្រប់គ្នានៅ Estadio Santiago Bernabeu កំពុងដាក់ការទុកចិត្តលើអ្នកចាំទីដៃទី១ Keylor Navas ហើយនឹងលែងចង់បាន De Gea របស់ Manchester United ដែលមានតម្លៃខ្លួន៧៥លានអឺរ៉ូនោះទៀតឡើយ។
Navas បានបញ្ចេញសមត្ថភាពលេចធ្លោខ្លាំងក្នុងរយៈពេល២ខែចុងក្រោយនៅរដូវកាលនេះ ហើយលោក Zinedine Zidane បានប្រាប់ឲ្យអ្នកចាំទីរូបនេះនៅបន្ត ខណៈសមាជិកកីឡាករផ្សេងទៀតក៏សំណូមពរឲ្យគេបន្តស្នាក់នៅ Madrid ទៀតដែរ។ ប្រសិន Navas មិនទៅណា នោះ Kiko Casilla នៅតែជាដៃទី២ ឯ Luca Zidane ដែលជាកូនប្រុស Zidane អាចឡើងជាដៃទី៣៕




Post a Comment