បញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា បានចេញជាផ្លូវការហើយដើម្បីត្រៀមប្រកួតជាមួយក្រុមម៉ាឡេស៊ី នៅថ្ងៃទី១០ខាងមុខនេះ ដែលជាការប្រកួតមិត្តភាពកម្ដៅសាច់ដុំ។

យ៉ាងណាមិញ គេសង្កេតឃើញថាបញ្ជីនេះ បែរជាគ្មានឈ្មោះខ្សែប្រយុទ្ធល្បីឈ្មោះ ចាន់ វឌ្ឍនាកា នោះទេ។ ដោយការមិនមានឈ្មោះនេះ អាចមកពីរបួសរបស់គេមិនទាន់ជាសះស្បើយ១០០% អាចចូលលេងបាននៅឡើយ។ របួស របស់ ចាន់ វឌ្ឃានាកា កើតឡើងពេលលេងមិត្តភាពទល់ក្រុមមកពីលីគជប៉ុនកាលពីពេលកន្លងទៅនេះ។ ខណៈដែលថ្ងៃទី១០ជាប្រកួតមិត្តភាពផងនោះ ទើបបានជាគ្រូបង្វឹកមិនកោះហៅរូបគេតែម្ដង ដើម្បីទុកពេលឱ្យសម្រាកព្យាបាល៕



Post a Comment