បើតាមប្រភពកៀកកិតនឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បង្ហើបឲ្យ FOX Sports Cambodia ដឹងថា បញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជា ត្រៀមប្រកួតមិត្តភាពជាមួយ ម៉ាឡេស៊ី នឹងចេញនៅថ្ងៃសុក្រ ទី ៣១ សីហា នេះហើយ ក្រោយគ្រូបង្វឹកជនជាតិអាហ្សង់ទីន Felix Gonzales Dalmas អង្កេតគុណភាពកីឡាករយ៉ាងល្អិតល្អន់ តាំងពីថ្ងៃទី ០៣ សីហាមក។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ថតរូបអនុស្សាវរីយមុនការប្រកួត
ប្រភពដដែលឲ្យដឹងថា អាចនឹងមានវត្តមានកីឡាករជើងថ្មីមួយចំនួន ហើយក៏អាចនឹងអវត្តមានកីឡាករចាស់ៗមួយចំនួនផងដែរ ដែលអាចនឹងធ្វើឲ្យប្រិយមិត្តអ្នកតាមដានបាល់ទាត់ជាតិភ្ញាក់ផ្អើល។
លើសពីនេះ ប្រភពពុំបង្ហាញអត្តសញ្ញាណខាងលើបន្ថែមទៀតថា ក្រុមជម្រើសជាតិកម្ពុជាក្រោមការដឹកនាំរបស់អ្នកចាត់ការជប៉ុន Keisuke Honda នឹងប្រើប្រាស់រូបមន្តថ្មីប្លែកមួយ ដែលពុំធ្លាប់មានគ្រូបង្វឹកជម្រើសជាតិណា យកមកប្រើពីមុនមកឡើយ។
បែបណាក្ដី នេះគ្រាន់តែជាព័ត៌មានក្រៅផ្លូវការណ៍ ដែលក្រុមការងារ FOX Sports Cambodia ទទួលបានតែប៉ុណ្ណោះ។ ក្រុមការងារយើងនឹងធ្វើបច្ចុប្បន្នភាពភ្លាមៗ ទៅតាមការវិវឌ្ឍចុងក្រោយបង្អស់ ពីព័ត៌មានផ្លូវការណ៍ជាក់លាក់នៃបញ្ជីឈ្មោះកីឡាករជម្រើសជាតិ៕
ប្រភព៖ Foxsportsasia


Post a Comment