អ្នកចាត់ការទូទៅក្លឹបបឹងកេតលោក បែ មករា ចេញមុខសុំទោសអ្នកគាំទ្រ ក្រោយបានត្រឹមជើងឯករង

អ្នកចាត់ការក្រុមបឹងកេតអេហ្វស៊ីលោក បែ មករា បានចេញមុខសុំទោសទៅអ្នកគាំទ្រទាំងអស់ដែលក្រុមរបស់លោកបានត្រឹមជើងឯករង បើទោះបីការប្រកួតលីគកំពូលកម្ពុជាមិនទាន់បញ្ចប់ក្តី ដោយគ្រប់គ្នាដឹងហើយថាក្រុមណាហ្គាវើលជាអ្នកគ្រង់ជើងឯក MCL ចំណែកក្រុមបឹងកេតបានត្រឹមជើងឯករង។ 



ដោយលោក បែ មករា បានសរសេរសារបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ «អស់រយៈពេលពេញមួយរដូវកាលដែលពួកយើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ដោយឆ្លងកាត់បញ្ហាលំបាក និងឧបសគ្គជាច្រើនដើម្បីការពារតំណងជើងឯករបស់ពួកយើង ប៉ុន្តែគួរអោយសោកស្តាយដែលពួកយើងមិនអាចធ្វើបាន ក្នុងនាមជាអ្នកដឹកនាំខ្ញុំសូមអភ័យទោសចំពោះអ្នកគាំទ្រយើងទាំងអស់គ្នាដែលមិនអាចការពារតំណែងជើងឯកបានម្តងទៀត ពួកយើងសូមសន្យាថា នឹងព្យាយាមធ្វើអោយបានល្អនៅរដូវកាលក្រោយ ។ ខ្ញុំសូមអរគុណ 🙏សំរាប់ការគាំទ្រ និងនៅជាមួយពួកយើងគ្រប់ពេលវេលា និងទីកន្លែងទោះជិតក្តី ឆ្ងាយក្តី ហើយសង្ឃឹមថាអ្នកគាំទ្រទាំងអស់នឹងចូលរួមគាំទ្រការប្រកួតបិទរដូវកាលទល់នឹងភ្នំពេញក្រោន អោយបានច្រើនកុះករ ។ ចុងក្រោយសូមសម្តែងនូវការអបអរសាទរជាមួយក្លិបណាហ្កា ដែលទទួលបានជើងឯកលីគឆ្នាំ2018 👏» ។



គួរបញ្ជាក់ថា ការប្រកួតសប្តាហ៍ចុងក្រោយក្រុមបឹងកេត នឹងត្រូវប្រកួតជាមួយក្លឹបភ្នំពេញក្រោន នាល្ងាចថ្ងៃទី៣០ ខែកញ្ញា នៅពហុកីឡដ្ឋានជាតិ៕



ពាក្យទាក់ទង​ ៖ ,

Post a Comment

[disqus][facebook][blogger]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.