លោក Tan Cheng Hoe គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី លើកឡើងថា ការប្រកួតជាមួយកម្ពុជា មិនមែនជាលំហាត់ដ៏ងាយស្រួល ដោយសារក្រុមគូប្រជែងមួយនេះមានឆន្ទៈក្នុងការលេង បូករួមទាំងវត្តមានក្រុមការងារបង្វឹកថ្មី។

គ្រូបង្វឹកក្រុមរួមឧបទ្វីបជាមួយកម្ពុជាថ្លែងបែបនេះខណៈក្រុមទាំង២នឹងពើបប្រទះគ្នានាពហុកីឡដ្ឋានជាតិសម្រាប់ជំនួបមិត្តភាពអន្តរជាតិនៅថ្ងៃចន្ទ ទី១០ ខែកញ្ញា នាពហុកីឡដ្ឋានជាតិ វេលាម៉ោង៦និង៣០នទីល្ងាច។ យ៉ាងណាក៏ដោយ លោកថា នឹងព្យាយាមធ្វើឲ្យបានល្អ។

លោក Tan Cheng Hoe រៀបរាប់បែបនេះ ៖ "រាល់ប្រកួតជាមួយកម្ពុជា យើងតែងតែជួបការលំបាក វាមិនមានភាពងាយស្រួលទេសម្រាប់យើង។ កម្ពុជាជាក្រុមមានឆន្ទៈក្នុងការលេង ហើយឥឡូវពួកគេគ្រូបង្គោលថ្មីទៀត។ តែយើងនឹងនៅតែខិតខំប្រឹងប្រែងប្រមូលផ្ដុំអារម្មណ៍ឲ្យបានល្អ"។

លោក Cheng Hoe បន្ថែមថា ការប្រកួតនៅថ្ងៃចន្ទនេះនឹងជាការតាមដានសមត្ថភាពរបស់កូនក្រុមខ្លួនដើម្បីត្រៀមយុទ្ធ AFF Championship 2018 ដែលក្រុមទាំង២ក៏ស្ថិតក្នុងពូល A ជាមួយគ្នាផងដែរ៕
អត្ថបទ៖ CNCC


Post a Comment