Honda ថាដឹកនាំកម្ពុជាមិនមែនស្រួល តែលោកជឿជាក់ថាអាចធ្វើបាន



អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា Keisuke Honda ទម្លាយថាការដែលសម្រេចចិត្តមកដឹកនាំកម្ពុជាគឺលោកមានជំនឿចិត្តខ្ពស់ ទោះបីការងារនេះនឹងជួបសម្ពាធខ្លាំងក៏ដោយ។
អតីតសមាជិកជម្រើសជាតិជប៉ុន លើកឡើងបែបនេះក្នុងសន្និសីតកាសែតកាលពីព្រឹកមិញ នៅសណ្ឋាគារភ្នំពេញ។ លោកថា ការងារនេះត្រូវការពេលវេលាដើម្បីផ្តល់បទពិសោធន៍មកកាន់កីឡាករកម្ពុជា។ ដូច្នេះប្រសិនបើអ្នកគាំទ្រត្រូវការលទ្ធផលខ្លាំងពេក នោះនឹងបន្ថែមសម្ពាធឲ្យលោកកាន់តែច្រើន។

Honda ជឿជាក់ថា បទពិសោធន៍ខ្លួននឹងជួយឲ្យកីឡាករកម្ពុជាបានវិវត្តខ្លួនបន្ថែម ដើម្បីឆ្ពោះទៅកាន់ចំណុចខ្ពស់បំផុតមួយ។

កម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលភ្ញៀវម៉ាឡេស៊ី ក្រោមវត្តមានអ្នកចាត់ការថ្មីនាថ្ងៃទី១០ ខែកញ្ញាស្អែកនេះ វេលាម៉ោង៦:៣០នាទី។
ប្រភព៖ FoxsportsAsia
ពាក្យទាក់ទង​ ៖ ,

Post a Comment

[disqus][facebook][blogger]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.