ក្លឹបបាល់ទាត់ Terengganu FC នៅប្រទេសម៉ាឡេស៊ី បានបង្ហោះនៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន ជាមួយរូបថតពីរសន្លឹក ដើម្បីជាការជូបពរ ចំពោះខ្សែបម្រើ ធារី ចន្ថាប៊ីន ដែលជាសមាជិកក្រុមជម្រើសជាតិកម្ពុជា មុនការប្រកួតទល់នឹងក្រុមជម្រើសជាតិម៉ាឡេស៊ី។
/5b8fd05c7b873_1536151620_large.png)
/5b8fd05d8f1b3_1536151620_large.png)
ការបង្ហោះរបស់ Terengganu
បើតាមការបង្ហោះនោះបានឲ្យដឹងថា សមាជិករបស់ក្លឹប Terengganu គឺ ធារី ត្រូវបានកោះហៅឲ្យចូលរួមក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Keisuke Honda ដែលទើបតែត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅថ្មីក្រុមជម្រើសជាតិ។
/5b8fd06019c43_1536151620_large.jpg)
Honda ដឹកនាំកូនក្រុម ហ្វឹកហាត់ថ្ងៃដំបូង នៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃទី៤កញ្ញា
សូមជម្រាបថា ខ្សែបម្រើខ្មែរ កាត់បារាំងខាងលើ គឺជាសមាជិកដ៏សំខាន់មួយរូបនៅតំបន់បម្រើការពារនាពេលបច្ចុប្បន្ន សម្រាប់ក្លឹប Terengganu ទាំងការប្រកួតលីគ និង Cup រដូវកាលនេះ នៅម៉ាឡេស៊ី បន្ទាប់ពីផ្លាស់ពីក្លឹបអគ្គិសនីកម្ពុជា។ ហើយ ធារី បានមកដល់កម្ពុជា កាលពីថ្ងៃទី៣ ខែកញ្ញា តាមការកោះហៅរបស់លោក Honda ។
ក្រុមជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពទល់នឹង ម៉ាឡេស៊ី នៅពហុកីឡដ្ឋានជាតិ ថ្ងៃទី១០ ខែកញ្ញា វេលាម៉ោង ៦:៣០ នាទីល្ងាច៕
អត្ថបទ៖ លាភ.

Post a Comment