សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងដាក់បង្ហាញរូបភាពទាំងស្រុងនៃឯកសណ្ឋានថ្មីក្នុងដីរបស់ក្រុមជម្រើសជាតិកម្ពុជាស្អែកនេះ។

រូបថត៖ FFC
តាមការឲ្យដឹងពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហៅកាត់ថា FFC នឹងដាក់បង្ហាញទាំងស្រុងនូវឯកសណ្ឋានរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឈុតក្នុងដី ដែលត្រៀមប្រើលើកដំបូងក្នុងការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមបាល់ទាត់ម៉ាឡេស៊ីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៦:៣០ នាទីល្ងាចនៅពហុកីឡដ្ឋានជាតិ។ ឯកសណ្ឋានថ្មីរបស់ក្រុមជម្រើសជាតិ នឹងប្រើពណ៌ខៀវដដែល ប៉ុន្តែលាយក្រឡាត្រីកោណខ្មៅ។
បន្ទាប់ពីការប្រកួតមិត្តភាពនេះទៅកម្ពុជានៅសល់ពីរប្រកួតទៀតគឺជួបក្រុមជម្រើសជាតិទីម័រខាងកើត ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ និងប៉ះក្រុមជម្រើសជាតិសិង្ហបុរីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ដែលពីរប្រកួតនេះធ្វើឡើងវេលាម៉ោង ៦:៣០ នាទីដូចគ្នា នៅពហុកីឡដ្ឋានជាតិ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា , SabaySports

Post a Comment