ឈុន សុធារ័ត្ន របស់បឹងកេតប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់

ក្រោយចប់ការប្រកួតរវាងបឹងកេតនិងភ្នំពេញក្រោនកាលពីល្ងាចម្សិលមិញ កីឡាករ ឈុន សុធារ័ត្ន បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ហើយ ក្រោយរូបគេប្រឡូកក្នុងវិស័យមួយនេះអស់រយៈពេលជាង១០ឆ្នាំ។


ក្រោយពីប្រកាសចូលនិវត្តន៍កីឡាករពាក់អាវលេខ១៦របស់បឹងកេតរូបនេះនឹងបំពេញការងារជាគ្រូជំនួយនៅក្នុងក្្លឹបនេះផ្ទាល់តែម្តង។ សូមបញ្ជាក់ថា សុធារ័ត្ន បានចូលរួមជាមួយបឹងកេតតាំងពីឆ្នាំ២០១៣មកម្លេះ ពោលគឺ៥ឆ្នាំ។


សុធារ័ត្នបានរួមចំណែកជួយបឹងកេតឈ្នះជើងឯងលីគកំពូលកម្ពុជាចំនួន២លើក ក្នុងរដូវកាល២០១៦និង២០១៧ និងជួយអោយបឹងឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វន់ Mekong Club Championship 2015 ទៀតផង៕
ពាក្យទាក់ទង​ ៖ ,

Post a Comment

[disqus][facebook][blogger]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.