ក្រុមអាស៊ានយើង២គឺ ជម្រើសជាតិវៀតណាម និង ថៃ បានដឹកដៃគ្នាឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ AFC Asian Cup ២០១៩ នៅអារ៉ាប់រួម។
ក្រុមជម្រើសជាតិវៀតណាមស្ទើរតែអស់ឱកាសឡើងទៅវគ្គបន្តហើយ នៅពេលដែល លីបង់ ព្យាយាមដាក់សម្ពាធទៅលើកូរ៉េខាងជើង ប៉ុន្តែនៅតែមិនអាចគ្រប់គ្រាប់បាល់ចំណេញ។ ទីបំផុតបានធ្វើអោយវៀតណាមឡើងទៅវគ្គបន្តរដោយសារខាតគ្រាប់បា់ចំណេញតិចជាង។ វៀតណាមនឹងត្រូវប៉ះជាមួយ ហ្សកដានី នៅកីឡដ្ឋាន Al Maktoum នាថ្ងៃទី២០ ខែមករា វេលាម៉ោង១៥ៈ០០នាទី។
ឯក្រុមថៃវិញដែលបញ្ចប់នៅចំណាត់ថ្នាក់លេខ២នោះ នឹងត្រូវប៉ះ ជម្រើសជាតិចិន នៅកីឡដ្ឋាន Hazza bin Zayed Stadium នាទីក្រុង Al Ain ថ្ងៃទី២០ ខែមករា វេលាមោ៉ង១៨ៈ០០នាទី៕





Post a Comment