អ៊ុ សេរីរ័ត្ន ជឿជាក់បងប្រុសខ្លួនមានសមត្ថភាពគ្រប់គ្រាន់ជាប់ជម្រើសជាតិវិញ

អ្នកចាំទី អ៊ុ សេរីរ័ត្ន លើកឡើងថា អ៊ុ វិចិត្រ នឹងអាចជាប់ជម្រើសជាតិសាជាថ្មី ព្រោះជឿជាក់លើសមត្ថភាព និង បទពិសោធបងប្រុសខ្លួនម្នាក់នេះ។


កីឡាករក្រសួងការពារជាតិដដែលអះអាងថា វិចិត្រខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង ហើយមួយរយៈនេះសង្កេតឃើញថា បងប្រុសរបស់ខ្លួនធ្វើបានយ៉ាងល្អ និង ជាពិសេសមិនទាន់ស្គាល់បរាជ័យនៅឡើយក្នុងក្របខណ្ឌ Metfone Cambodian League នៅជុំទី២។


ប្អូនប្រុស អ៊ុ វិចិត្រ ពន្យល់ ៖ "បងប្រុសខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ គាត់ធ្វើបានល្អហើយខ្ញុំក៏តែងតែគាំទ្រគាត់នាពេលកន្លងមកដើម្បីឲ្យគាត់មានកៅអីជម្រើសជាតិឡើងវិញ។ 
គាត់ខិតខំប្រឹងប្រែងហាត់ខ្លាំងណាស់ តាំងពីគាត់ជាដៃវិញ។ និយាយទៅបងប្អូនស្រឡាញ់គ្នា តែងតែបែងចែកគ្នា។ ដូចពេលណាមួយធ្វើមិនបានល្អអី យើងតែងតែផ្ដល់ឱកាសឲ្យគ្នាទៅវិញទៅមក។ ដូច្នេះ ខ្ញុំសង្ឃឹមថា គាត់អាចជាប់ជម្រើសជាតិឡើងវិញ"។


គួរដឹងដែរថា អ៊ុ វិចិត្រ មានឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា នៅវគ្គជម្រុះ AFF Championship 2016 តែមិនបានទៅកាន់ប្រទេសមីយ៉ាន់ម៉ា ទេ ដោយសាររបួស ហើយចាប់តាំងពីពេលនោះមក គេអាក់ខានជារៀងរហូតដល់សព្វថ្ងៃ។


ដោយឡែក នៅសហ្ដហ៍ក្រោយ បញ្ជីឈ្មោះជម្រើសជាតិអាចនឹងត្រូវប្រកាសដើម្បីត្រៀមជំនួបមិត្តភាពជាមួយជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃទី១០ ខែកញ្ញា៕

អត្ថបទ៖ CNCC 
ពាក្យទាក់ទង​ ៖ ,

Post a Comment

[disqus][facebook][blogger]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.