ឆ្លើយតបទៅនឹងសំណួរថាតើមានការព្រួយបារម្ភខ្លះចំពោះកៅអីជម្រើសជាតិកម្ពុជា ខណៈព្រះខ័នរាជស្វាយរៀង ហាក់ទទួលបានលទ្ធផលមិនសូវល្អ ខ្សែការពារ សឿយ វិសាល អះអាងមិនហ៊ានសន្យាឡើយ តែថា គេនៅតែខិតខំប្រឹងប្រែងជារៀងរាល់ថ្ងៃ។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលស្ថិតក្រោមការដឹកនាំពីអ្នកចាត់ការថ្មី Keisuke Honda ទំនងប្រកាសបញ្ជីឈ្មោះនៅសប្ដាហ៍ក្រោយ ត្រៀមជំនួបមិត្តភាពអន្តរជាតិជាមួយម៉ាឡេស៊ី នៅថ្ងៃទី១០ ខែកញ្ញា នៅរាជធានីភ្នំពេញ។

អតីតសមាជិកអាស៊ីអឺរ៉ុបយូណាយធីតឲ្យដឹងបែបនេះ ៖ "ជម្រើសជាតិធម្មតាទេ យើងពិបាកគិតដែរគ្រូថ្មីអ៊ីចឹង យើងពិបាកស្មានទុកមុន។ យើងគិតថា គ្រូថ្មីអត់សូវហ៊ានសន្និដ្ឋាន តែយើងនៅតែប្រឹងប្រែងខ្លួនឯង"។

ប៉ុន្មានឆ្នាំចុងក្រោយនេះ សឿយ វិសាល តែងតែទទួលការកោះហៅចូលក្រុមជម្រើសជាតិ និង បានក្លាយជាកម្លាំងស្នូលមួយរូបនៅជម្រើស១១នាក់ដំបូង។

ដោយឡែក ព្រះខ័នរាជស្វាយរៀង បច្ចុប្បន្នស្ថិតនៅលំដាប់ទី៦ ដោយឈ្នះ៧ និង ចាញ់៩ ស្មើ៣ អស់ឱកាសទាំង Metfone Cambodian League និង ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕
អត្ថបទៈ CNCC


Post a Comment